មន្ត្រីប្រឆាំងអំពើពុករលួយហ្វីលីពីនត្រូវបណ្តេញចេញពីតំណែង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០២.០៨.១៨)

ហ្វីលីពីន៖ ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីនបានបណ្តេញអនុប្រធានការិយាល័យស៊ើបអង្កេត​អំពើពុករលួយដោយសារបានបង្ហាញព័ត៌មាន​អំពីការស៊ើបអង្កេតទ្រព្យសម្បត្តិរបស់លោកប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ដោយនិយាយថា មន្ត្រីនោះមានចេតនាធ្វើឲ្យប៉ះពាល់ដល់មុខមាត់លោកប្រធានាធិបតី ។

លោកអនុប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយ ត្រូវទទួលទោសពីករណីរំលោភលើជំនឿទុកចិត្ត​របស់រដ្ឋ
ដោយសារគាត់បាន​ផ្សព្វផ្សាយភស្តុតាងដែល គាត់ទទួលបានពី​ទ្រព្យសម្បត្តិ​ ដែលលោកឌុយទែរតេ
និងគ្រួសារមិនបានប្រកាស នេះបើយោងតាមការសេចក្តីសំរេចចំនួន ១០
ទំព័រដែលចេញដោយការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន។

ការស៊ើបអង្កេតទៅលើ លោកឌុយទែរតេដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយដែលជាទីភ្នាក់ងារឯករាជ្យ​មួយបានធ្វើតាមពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភាមួយរូប ដែលចោទ​លោកឌុយទែរតេ ថាមានទឹកប្រាក់ចំនួន ២,២ ពាន់លានប៉េសូប្រហែល ៤១,៥លានដុល្លារអាមេរិក នៅពេលដែលគាត់គឺជាអភិបាលក្រុង ។ប៉ុន្តែត្រូវលោកឌុយទែរតេ បដិសេធ។