រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ទៅចូលរួមកិច្ចប្រជុំវេទិកាអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់ លោក វីនស្តុន ភីធឺរ ( Winston Peters ) បានធ្វើដំណើរទៅកាន់ សឹង្ហបុរី កាលពីថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវេទិកាថ្នាក់តំបន់អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ី ខាងកើត ( EAS ) ។
លោក ភីធឺរ ដែលក៏ជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បាននិយយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានសារៈសំខាន់យ៉ាងធំធេងដល់ប្រទេសនូវែលហ្សេឡង់ ។ លោក ភីធឺរ បាននិយាយថា អាស៊ាន គឺជាតំបន់មួយដែលមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាង សំខាន់បំផុតរបស់នូវែលហ្សេឡង់ ហើយក្នុងឋានៈជាអ្នកនៅជិតខាងយ៉ាងជិតស្និទ្ធនោះ បណ្តារដ្ឋសមា ជិកនេះ គឺជាដៃគូយ៉ាងសំខាន់នៅក្នុងសន្តិសុខនិងស្ថិរភាពរបស់តំបន់ ។

លោកបាននិយយាយថា តំបន់នេះ ប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំងខ្លះដល់សន្តិសុខ និងវិបុលភាពរបស់ខ្លួន ដែលរួមមាននៅក្នុងវិស័យនៃការសាយភាយនុយក្លេអ៊ែរ , អំពើភេរវកម្មនិងសន្តិសុខ Cyber ។ កិច្ចប្រជុំទាំងនេះ គឺជាឱកាសមួយ ដើម្បីធ្វើការពិភាក្សាគ្នាពីវិធីដែលយើងត្រូវដោះស្រាយ ចំពោះការប្រកួតប្រជែងទាំងនេះជាសមូហភាព ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)