ជនស៊ីវិលអាហ្វហ្កានីស្ថាន២៣២នាក់ស្លាប់ដោយសារជម្លោះកាលពីខែកក្កដា

AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ — ក្រុមឃ្លាំមើលមួយបានរាយការណ៍កាលពីថ្ងៃពុធថា ជនស៊ីវិលអាហ្វហ្កានីស្ថាន​ប្រមាណ​ជាង ២៣២នាក់បានស្លាប់ នឹងចំនួន៣១៣នាក់ផ្សេងទៀតរងរបួសកាលពី​ខែកក្កដា​កន្លងទៅ ដោយភាគច្រើននៃពួកគេទាំងនោះបង្កឡើងដោយសារការវាយប្រហារអត្តឃាត និង​​ការវាយប្រហារតាមអាកាស​ដែលដឹកនាំដោយកងកម្លាំងដែលស្និទ្ធនឹងរដ្ឋាភិបាល។
ក្រុមតស៊ូមតិការការពារជនស៊ីវិលឯករាជ្យ ​( CPAG ) បាននិយាយនៅក្នុងសេចក្តីថ្លែង​ការ​ណ៍ព័ត៌មានមួយថា ជនស៊ីវិលប្រមាណ ២៣២នាក់បានស្លាប់ នឹង៣១៣នាក់ផ្សេងទៀត​រង​របួស នៅក្នុងខេត្តចំនួន២២ក្នុងចំណោមខេត្តទាំង៣៤ របស់ប្រទេសអាហ្វហ្កានីស្ថាន​កាលពីខែកន្លង​ទៅ។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងទៀតថា ភាគច្រើននៃអ្នកស្លាប់និងរបួស បានកើតឡើង​ក្នុង​ខេត្ត ណាងហ្គាហា ភាគខាងកើត កន្លែងដែលជនស៊ីវិលប្រមាណ៧០នាក់បានស្លាប់ និង​៥០នាក់ផ្សេងទៀតរងរបួស​។ ក្រុមនេះ បានជំរុញដល់ក្រុមកងកម្លាំងប្រដាប់អាវុធ ក្នុងការគោរពច្បាប់សង្រ្គាម​ និង​ចូល​រួមការការពារជនស៊ីវិល។ តាមទិន្នន័យរបស់ GPAG បានឱ្យដឹងថា កាលពីខែមិថុនា ជនស៊ីវិល​១៥៨នាក់បាន​បាត់​បង់ជីវិត​ នឹងជាង ៣៥៥នាក់ផ្សេងទៀតបានរងរបួស ដោយសារលទ្ធផលនៃការវាយ​ប្រហារ និងជម្លោះនានានៅ ទូទាំងប្រទេស៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )