ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវ កុំឲ្យមានការ លាបពណ៌គ្នា រវាងអ្នកទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត

វិទ្យុិជាតិកម្ពុជា៖ អត្ថបទ លោកស្រី ផន វាសនា រូបថត លោក អ៊ូ កាណែល៖
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុង​ឱ​កាស ចុះជួបសំ ណេះសំណាលជាមួយកម្មករ កម្មការិនីជិត ១៤.៧០០នាក់នៅខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែសីហានេះ ខណៈដែល នៅតែមានការលើកឡើងថា គណ​បក្សចំនួន១៩ សុទ្ធតែជាអាយ៉ង របស់គណបក្សកាន់អំណាច ហើយចោទថាអ្នក​ទៅបោះ​ឆ្នោត​សុទ្ធតែជាជនបរទេស។
សម្តេចតេជោ បានបន្តថា ចំនួនប្រជាពលរដ្ឋបានទៅបោះឆ្នោតជាង៨២% នេះបានបង្ហាញ​ឲ្យ​ឃើញ ថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើស​ថ្នាក់​ដឹកនាំ ដែលខ្លួនពេញចិត្ត ជាពិសេសបានចូលរួមពង្រឹង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សម្តេចតេជោបញ្ជាក់ថា អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យគឺអ្នកបានទៅចូលរួម បោះឆ្នោត ឯអ្នក​មិន​​​​​ទៅបោះឆ្នោត តាមការអូសទាញ គឺមិនបានចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ ដូច្នេះ​សូម កុំឲ្យមានការ លាបពណ៌គ្នា រវាងអ្នកទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត សូមអ្នក១៨% ដែលមិនបានទៅបោះឆ្នោត មេត្តាសុំឲ្យមានការលាបពណ៌ អ្នក៨២%ដែលបានទៅបោះឆ្នោតថា ជាជនបរទេស។