ព្រឹទ្ធសភាកម្ពុជាប្រកាសថា សម័យប្រជុំលើកទី១ នីតិកាលទី៤ត្រូវបានបញ្ចប់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ចេម ហួត៖

ភ្នំពេញ:សម្តេច សាយ ឈុំ ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៣១ កក្តដា ម្សិលមិញបានប្រកាសថា សម័យប្រជុំលើកទី១ ព្រឹទ្ធសភា និតិកាលទី៤បានបញ្ចប់ហើយ ខណៈដែលសម័យប្រជុំនេះ មានរយៈពេលយ៉ាងតិច៣ខែ។

ក្នុងលិខិតចុះហត្ថលេខាដោយសម្តេច សាយ ឈុំ បានបញ្ជាក់ផងដែរថា បន្ទាប់ពីនេះ ព្រឹទ្ធសភាត្រូវស្ថិតក្នុងអំឡុងពេលចន្លោះសម័យប្រជុំ (វិស្សមកាល) រហូតដល់ថ្ងៃទី២៣ តុលា ២០១៨។

ប្រភពបន្ថែមទៀតថា ក្នុងពេលបច្ចុប្បន្ននេះ សមាជិកព្រឹទ្ធសភាត្រូវបំពេញការងារជាធម្មតា ក្នុងព្រឹទ្ធសភា និងចុះជួបប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីន ក្នុងភូមិភាគរៀងៗខ្លួន៕