ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលរួមក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នៅសិង្ហបុរី

AKP សិង្ហបុរី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នៅទីក្រុងសិង្ហបុរី នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ខណៈឯកឧត្តម ទេសរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី។

រូបថតៈ ក្រសួងការបរទេស