ប្រទេសរុស្ស៊ីស្នើដល់តួកគីឱ្យធ្វើផែនការសម្រាប់សកម្មភាពជនភៀសខ្លួន

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ — បេសកជនប្រធានាធិបតីពិសេសរបស់រុស្ស៊ី​ប្រចាំនៅប្រទេសស៊ីរី លោក Alexander Lavrentyev បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានរុស្សី TASS ថា ទីក្រុងមូស្គូបានស្នើដល់ទីក្រុងអង់ការ៉ាថា គម្រោងសម្រាប់សកម្មភាពជនភៀសខ្លួនមួយគួរ​​ត្រូវបានគេធ្វើឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការវិលត្រឡប់មកវិញនូវ​ជន​ភៀស​​ខ្លួនទៅកាន់មាតុប្រទេសរបស់ពួកគេវិញ។
លោកបាននិយាយថា នាពេលបច្ចុប្បន្ននេះ មានជនភៀសខ្លួនប្រមាណ៣.៥លាននាក់​នៅក្នុងប្រទេសតួកគី ដោយប្រទេសនេះចាំបាច់ជួយធ្វើជាម្ចាស់ផ្ទះ ដែលមានប្រជាជនដ៏ច្រើន​នេះ។ បេសកជន រុស្ស៊ីរូបនេះបាននិយាយថា សួរថាហេតុអ្វីបានជា​យើង​ត្រូវលើកសំណួរ​នេះឡើង​ នៅពេលដែលយើងកំពុងស្ថិតទីក្រុងអង់ការ៉ា នោះហើយបាន​សង្កត់​ពីតម្រូវការក្នុង​ការ​ធ្វើផែនការសម្រាប់សកម្មភាពនានាក្នុងគោលបំណងទាក់ទង​និង​ការធ្វើមាតុភូមិវិវត្តន៍នៃ​ជន​ភៀសខ្លួន ទៅកាន់កន្លែងស្នាក់នៅជាអចិន្រ្តៃយ៍របស់ពួកគេ វិញ។

កាលពីសប្តាហ៍កន្លងទៅ លោក Lavrentyev និងអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Varshinin បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី ,ហ្សកដានី ,លីបង់ និងប្រទេសតួកគី ដែលបានផ្តោតចិត្តទុកដាក់ជាសំខាន់ទៅលើបញ្ហាជនភៀសខ្លួនស៊ីរី៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )