ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងរាយការណ៍ស្តីអំពី កិច្ចចរចាយោធាអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ — នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង​បានរាយការណ៍ស្តីអំពីកិច្ចចរចាយោធា កូរ៉េទាំងពីរ ដែលបានធ្វើឡើងមួយថ្ងៃមុន​នឹងពិភាក្សាគ្នាពីវិធានការណ៍នានា ដើម្បីកាត់បន្ថយ​ភាពតានតឹងឆ្លងកាត់ ព្រំដែន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបាននិយាយជាភាសាអង់គ្លេស ដោយយោងតាម​កិច្ចព្រមព្រៀងកិច្ចប្រជុំកំពូល​រវាងមេដឹកនាំរបស់ពួកគេកាលពីខែមេសា កន្លងទៅថា កិច្ចចរចា​យោធាថ្នាក់ឧត្តម-សេនីយ៍កូរ៉េខាងជើង-ខាងត្បូង បានប្រព្រឹត្តិទៅនៅ « វិមានសន្តិភាព » នៅខាង​ក្នុងផ្នែកកូរ៉េខាងត្បូង ប៉ានមុនហ្សូម កាលពីថ្ងៃអង្គារក្នុងការអនុវត្តតាមសេចក្តីប្រកាស « ប៉ានមុនហ្សូម » ។

ទីភ្នាក់ងារនេះបានបន្ថែមទៀតថា នៅឯកិច្ចចរចាទាំងនោះដោយសម្រេចនូវបញ្ហានានា​ក្នុងការ​ធ្វើឱ្យ​មានស្ថានការណ៍តានតឹងខាងយោធា និងការកាត់បន្ថយភាពគ្រោះថ្នាក់​ដោយ​សារ​សង្គ្រាម​មួយនៅលើឧបទ្វីបកូរ៉េ ត្រូវបានគេលើកយកមកពិភាក្សាដោយត្រង់ទៅត្រង់មក​ ព្រមទាំងសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដើម្បីបន្តកិច្ចពិភាក្សា និងដោះស្រាយបញ្ហាដែល​ចាំបាច់​នាពេលអនាគតទៀត។

ពួកមន្រ្តីក្រុងសេអ៊ូលបាននិយាយកាលពីពេលមុននេះថា ភាគីទាំងពីរបានចែករំលែក​នូវការយល់ដឹងគ្នាទៅវិញទៅមក​ ស្តីអំពី​ជំហានជាបន្តបន្ទាប់ទៀត ដែលក្នុងគោលបំណងកាត់​បន្ថយភាពតានតឹង​នៅក្នុងតំបន់ដែលគ្មានកងទ័ព ហើយនិងធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុង​ការ​ជីករកសាកសពនៅក្នុងសម័យ សង្រ្គាម៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )