ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសន័រវេស នៅសិង្ហបុរី

AKP សិង្ហបុរី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ —

ឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា ចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Ine Marie Eriksen Soreide រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រន័រវេសនៅទីក្រុងសិង្ហបុរី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ខណៈឯកឧត្តមទេសរដ្ឋមន្រ្តី អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី ។

រូបថត៖ ក្រសួងការបរទេស