សន្តិសុខព្រលានយន្តហោះទីក្រុងបេរ៉ូដ​ទទូចធ្វើការត្រួតពិនិត្យយន្តហោះរបស់អតីតប្រធានាធិបតីបារាំងលោកសាកូហ្ស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០១.០៨.១៨)

លីបង់៖ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយរបស់ប្រទេសលីបង់បានរាយការណ៍ថាកាលពីថ្ងៃអង្គារនេះសន្តិសុខនៅព្រលានយន្តហោះ ​ក្នុងប្រទេសលីបង់បានទទូចសុំធ្វើការត្រួតពិនិត្យមើលយន្តហោះដែលដឹកអតីតប្រធានាធិបតីបារាំងលោកនីកូឡាសាកូហ្សី ​ ។

អ្នកកាសែតបាននិយាយថាអង្គរក្សដែលអមដំណើរលោកសាកូហ្សីបានបដិសេធមិនអនុញ្ញាតឱ្យត្រួតពិនិត្យយន្តហោះ
នោះមុនពេលចាកចេញទៅប្រទេសបារាំងទេ ប៉ុន្តែសន្តិសុខអាកាសយានដ្ឋាននៅតែទទូចសុំធ្វើការពិនិត្យ ។

ប្រភពនានាបាននិយាយថាទាំងនេះគឺជានីតិវិធីធម្មតាហើយលោកសាកូហ្ស៊ីគួរតែយល់ព្រមចូលរួមក្នុងវិធានការបែបនេះដោយសារលោកមិនបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសលីបង់ទេ។

លោកអតីតប្រធានាធិបតីបារាំងសាកុហ្សី​បានមកដល់ប្រទេសលីបង់កាលពីថ្ងៃអាទិត្យជាមួយភរិយារបស់លោកជាតារាចម្រៀងដែលត្រូវសម្តែងនៅឯពិធីបុណ្យសិល្បៈ ​ប្រចាំឆ្នាំលើកទី ៣៣ នៅក្នុងប្រទេសលីបង់ នោះ ។