ការចរចា​ដើម្បីដោះលែងចំណាប់ខ្មាំងនៅភាគខាងត្បូងប្រទេសស៊ីរី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (០១.០៨.១៨)

ស៊ីរី៖ ការចរចាកំពុងធ្វើឡើងរវាងកងទ័ពស៊ីរីនិងក្រុមអាយស៊ីសដើម្បីឲ្យមានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ដោយក្រុមភេរវករនៅក្នុងប្រទេសស៊ីរីភាគខាងត្បូងក្នុងអំឡុងពេលការវាយលុកថ្មីៗនេះ។

ភាគីទាំងពីរកំពុងចរចាអំពីការដោះលែងចំណាប់ខ្មាំង ៣០ នាក់ដែលត្រូវចាប់ខ្លួនដោយក្រុមអាស៊ីស នៅក្នុងទីក្រុងស្វេដា​ ក្នុងនោះមានស្ត្រី ១៤ នាក់និងកុមារ ១៦ នាក់ ដើម្បីជាការដោះដូរថ្នូរ ឲ្យពួកសកម្មប្រយុទ្ធអាយស៊ីសចំនួន ១០០នាក់ដែលជាសមាជិកអាយស៊ីសចុងក្រោយបង្អស់នៅភាគខាងត្បូងនៃខេត្តដារ៉ា ចាកចេញ ដោយសុវត្ថភាព
ពីតំបន់ឡោមព័ទ្ធ ។

កាលពីថ្ងៃពុធសប្តាហ៍មុនពួកសកម្មប្រយុទ្ធអាយស៊ីសបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយនៅតាមតំបន់ជនបទភាគខាងកើតក្រុងស្វេដា​និងបានធ្វើការបំផ្ទុះគ្រាប់បែកជាច្រើននៅក្នុងទីក្រុងដោយបានសម្លាប់មនុស្ស ២៥៥ នាក់និងរងរបួសរាប់រយនាក់​ទៀត។