អង្គការសហប្រជាជាតិព្រួយបារម្ភយ៉ាងខ្លាំងអំពីជនភៀសខ្លួនក្នុងប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ​ (០១.០៨.១៨)

ស៊ីរី៖ អង្គការសហប្រជាជាតិបានកាលពីថ្ងៃអង្គារបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសខ្លួនចំនួន ១,២​លាននាក់នៅក្នុងប្រទេសស៊ីរី នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ និងផលប៉ះពាល់លើប្រជាពលរដ្ឋ ដទៃទៀត ។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទប្រចាំថ្ងៃ​ថា
អង្គការសហប្រជាជាតិនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការបោះបង់ចោលទីលំនៅដ៏ច្រើន
នៅតាមតំបន់មួយចំនួនក្នុងប្រទេសស៊ីរីនិងផលប៉ះពាល់របស់វាទៅលើចំនួនប្រជាជនស៊ីវិលផ្សេងទៀត ។

នៅពាក់កណ្តាលឆ្នាំ ២០១៨ ប្រជាពលរដ្ឋជិត ១,២ លាននាក់ត្រូវបានរាយការណ៍ថាបានរត់ភៀសចេញពីលំនៅរបស់ខ្លួន​ដែលគិតជាមធ្យមមានមនុស្សជាង ៦.៥០០ នាក់ក្នុងមួយថ្ងៃឬជិត ២០០.០០០ ក្នុងមួយខែ។

យោងតាមតួលេខរបស់ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថាប្រជាជនស៊ីរី ៦,៣
លាននាក់បានភៀសខ្លួនពីប្រទេសកំណើតរបស់ពួកគេទៅកាន់ប្រទេសជិតខាងក្នុងអំឡុងពេលជាងប្រាំពីរឆ្នាំនៃសង្គ្រាមក្នុងប្រទេសរបស់ខ្លួន ។