កូរ៉េខាងត្បូងនិងកូរ៉េខាងជើងព្រមព្រៀងសាកល្បង​ដកចេញប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០១.០៨.១៨)

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរួមគ្នារបស់កូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានព្រមព្រៀងសាងល្បងដកចេញនូវប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែននៃកូរ៉េទាំងពីរ។

វិធានការនេះ​កើតឡើងបន្ទាប់ពីគណៈប្រតិភូយោធានៃភាគីទាំងពីរបានជួបចរចាគ្នាកាលពីថ្ងៃអង្គារនៅឯវិមានសន្តិភាពដែលជាអាគាររបស់កូរ៉េខាងត្បូងនៅព្រំប្រទល់ប៉ានមុនជូម តំបន់គ្មានកងទ័ព រវាងកូរ៉េទំាងពីរ ។

គណៈប្រតិភូនីមួយ ៗ ដែលមានសមាជិក ៥ រូប មកពីកូរ៉េខាងត្បូងនិងកូរ៉េខាងជើងបានមានទស្សនៈដូចគ្នាពីការដកចេញយោធាយាមល្បាតនៅក្នុងតំបន់ញគ្មានកងទ័ព ​ ដែលជាព្រំប្រទល់បែកចែកកូរ៉េទាំងពីរ ។