ប្រធានក្រុមចរចារបស់រុស្ស៊ី៖ ដំណើរការជាវិជ្ជមាននៅថ្ងៃដំបូងនៃកិច្ចចរចា នៅទីក្រុងសូជី ស្តីអំពីប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំនៅប្រទេសស៊ីរី លោក Alexander Laverentyev បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចចរចាស្តីអំពីប្រទេសស៊ីរី ក្នុងអ្វីដែលគេបាន​ហៅ​ថា តាមទម្រង់ Astana ដែលបានប្រព្រឹត្តិទៅនាពេលនេះនៅក្នុងទីក្រុង សូជី (Sochi) ប្រទេស​រុស្ស៊ី គឺធ្វើឡើងនៅក្នុងបរិយាកាសប្រកបដោយការស្ថាបនាមួយ​។

លោក Laverentyev ដែលជាអ្នដឹកនាំគណៈប្រតិភូរុស្ស៊ី បាននិយាយបន្ទាប់ថ្ងៃដំបូងនៃ​កិច្ចចរចា​នេះថា កិច្ចចរចារបស់ពួកគេ គឺកំពុងប្រព្រឹត្តទៅតាមទម្លាប់មួយ ការងារ និង​បរិយាកាស​ប្រកបដោយការ ស្ថាបនា។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបង្ហើបឱ្យដឹង​លម្អិតពីកិច្ចចរចានោះទេ ដោយ​និយាយថា លទ្ធផលនឹងត្រូវបានគេប្រកាសឱ្យដឹង​នៅពេល​កិច្ចចរចាបានចប់សព្វគ្រប់។

កិច្ចប្រជុំអន្តរជាតិកកម្រិតខ្ពស់ចំនួនពីរថ្ងៃមួយ ស្តីអំពីប្រទេសស៊ីរី បានចាប់ផ្តើមធ្វើ​ឡើង​នៅទីក្រុងលំហែកាយ សមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ។ កិច្ចប្រជុំនេះគឺធ្វើជា​សហប្រធាន ដោយ​ប្រទេសជាអ្នកធានានូវបទឈប់បាញ់នៅស៊ីរីចំនួន៣ ដែលគេស្គាល់ថា​មាន៖ ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងប្រទេស តួកគី។ ស្ថិតជុំវិញនៃកិច្ចប្រជុំនៃការបង្កើត​គណៈកម្មា​ធិការ​ដំណោះស្រាយស៊ីរីមួយ ស្ថានភាពនៅក្នុងតំបន់ គ្មានការរំជើបរំជួល និងការធ្វើមាតុភូមិ​វិវត្តន៍នៃជនភៀសខ្លួន ជាពិសេសក្នុងទិដ្ឋភាពផ្នែកមនុស្សធម៌មានដូចជាការផ្លាស់ប្តូរ​អ្នក​ទោស​​គ្នាទៅវិញទៅមក និងអ្នកទោសដែលបានឃុំខ្លួនរវាងប្រទេសទាំងពីរដោយសារជម្លោះនោះ។

នៅក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំនេះ​ គណៈប្រតិភូរុស្ស៊ីបានជួបប្រជុំជាមួយបេកជន​ពិសេស​របស់ អគ្គលេខាធិការ អ.ស.ប ប្រចាំនៅប្រទេសស៊ីរី លោក Staffan de Mistura ជាមួយពួកអ្នកតំណាងមកពីប្រទេសស៊ីរី និងតំណាងរដ្ឋាភិបាលអ៊ីរ៉ង់៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )