កូរ៉េទាំងពីរគ្រោងនឹងធ្វើកិច្ចចរចាយោធាថ្នាក់ឧត្តមសេនីយ៍ ស្តីអំពីការកាត់បន្ថយភាពតានតឹង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — កូរ៉េទាំងគ្រោងនឹងធ្វើកិច្ចចរចាថ្នាក់ឧត្តមសេនីយ៍​នាថ្ងៃអង្គារនេះ នៅភូមិគ្មានកងទ័ព ប៉ានមុនហ្សូម ដើម្បីពិភាក្សាគ្នាពីវិធានការនានាក្នុងការអនុវត្តផ្នែកយោធា នៃកិច្ចព្រមព្រៀងកំពូល​កាលពីខែមេសាកន្លងទៅ។
កិច្ចប្រជុំនេះ ជាលើកដំបូងមួយ ចាប់តាំងថ្ងៃទី១៤ ខែមិថុនាមក នឹងត្រូវធ្វើជាផ្នែកមួយ​នៅ​ឯវិមានសន្តិភាព ជាអាគារមួយដែលគ្រប់គ្រងដោយកូរ៉េខាងត្បូងនៅភូមិមួយក្នុងតំបន់​ដែល​គ្មាន​កងទ័ព(DMZ) ដោយបែងចែកប្រទេសកូរ៉េទាំងពីរ នៅម៉ោង១០:០០នាទីព្រឹក។

ឧត្តមសេនីយ៍ Kim Do-gyun ប្រធានគណៈប្រតិភូកូរ៉េខាងត្បូងដែលសមាជិក​ចំនួន​៥នាក់​បានប្រាប់ពួកអ្នកព័ត៌មាននៅពេលចេញដំណើរទៅកាន់ភូមិប៉ានមុនហ្សូម ថា យើងនឹងធ្វើ​កិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់យើង ដើម្បីពង្រឹងនូវអ្វីដែលថា យើងអាចពង្រឹងការអនុវត្ត​វិធានការនានា ក្នុងកាត់បន្ថយភាពតានតឹងខាងយោធា ព្រមទាំងការស្ថាបនានូវជំនឿទុកចិត្ត​រវាង​ប្រទេស​កូរ៉េទាំងពីរ តាមរយៈកិច្ចប្រជុំទាំងនេះ។

លោកបានបន្ថែមថា នៅឯកិច្ចប្រជុំនេះដែរ (ភាគីទាំងពីរ)នឹងពិភាក្សាគ្នាផ្នែកខាង​យោធា​មួយ​នៃ​កិច្ចព្រមព្រៀងកិច្ចប្រជុំកំពូល និងរបៀបវារៈលើអ្វីដែលយើងបានផ្លាស់ប្តូរ​ទស្សនៈ​គ្នាទៅវិញទៅមកនៅក្នុងកិច្ចចរចាកាលពីពេលថ្មីៗកន្លងមកនេះ(នៅក្នុងខែមិថុនា)។

ពួកអ្នកសង្កេតការណ៍បាននិយាយថា ភាគីទាំងពីរ​គួរតែផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅ​មក​ ស្តីពីការដកចេញនូតំបន់សន្តិសុខរួមគ្នា(JSA)​នៅក្នុងភូមិ ប៉ានមុនហ្សូម ធ្វើជាផ្នែកមួយនៃកិច្ច​ខិតខំប្រឹងប្រែងនានា ដើម្បីផ្ទេរ DMZ ចូលទៅក្នុងតំបន់សន្តិភាព ជាបញ្ហាមួយដែលថា ពួកគេ​បាន​ពិភាក្សាគ្នានៅឯកិច្ចចរចាកាលពីខែកន្លងទៅនោះ៕

​( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )