ឯកឧត្តម​ គន់ គីម នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន១៥វត្ត នៅស្រុកអន្លង់វែង

AKP ឧត្តរមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ —

ឯកឧត្តម គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ អមដំណើរដោយឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស ថាវី អភិបាលខេត្ត និងលោកឧកញ៉ា លឹម ហេង​ អគ្គនាយកក្រុមហ៊ុន លឹមហេងគ្រុប នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារផ្សេងៗ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន១៥វត្ត នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

រូបថត៖ ទិត ស្រ៊