គណៈរដ្ឋមន្រ្តីរបស់ចិនសន្យានឹងដាក់ពិន័យដ៏តឹងរ៉ឹងចំពោះករណីរឿងអាស្រូវវ៉ាក់សាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (៣១.០៧.១៨)

ចិន៖ យោងតាមសេចក្តីជូនដំណឹងដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទបានឱ្យដឹងថាគណៈរដ្ឋមន្រ្តីចិនបានប្តេជ្ញាក្នុងការដាក់ពិន័យចំពោះក្រុមហ៊ុននិងបុគ្គលណាដែលជាប់ពាក់ព័ន្ធនឹងករណីរឿងអាស្រូវចំពោះសុវត្ថិភាពវ៉ាក់សាំងដែលបានបង្កឱ្យសាធារណៈខឹងសម្បាជា​ខ្លាំង។

ប្រទេសចិនបានបញ្ជាឱ្យចាប់ខ្លួនមនុស្ស ១៨ នាក់នៅក្នុងក្រុមហ៊ុន​ដែល​ផលិតវ៉ាក់សាំងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ ក្នុងចំណោមជនចាប់ខ្លួននោះ មានប្រធានក្រុមហ៊ុន​ផងដែរ ។

ក្រុមហ៊ុននេះ ត្រូវគេរកឃើញថាបានក្លែងបន្លំទិន្នន័យនិងបានលក់វ៉ាក់សាំងគ្មានប្រសិទ្ធភាព។
ក្រុមហ៊ុនក៏បានប្រឌិតនូវកំណត់ត្រាផលិតកម្មនិងការត្រួតពិនិត្យទាក់ទងទៅនឹងវ៉ាក់សាំងជំងឺឆ្កែឆ្កួតដែលប្រើសម្រាប់ទារកផងដែរ ។