ទេសចរជិះកង់ជនជាតិលោកខាងលិចបួននាក់ត្រូវបានសម្លាប់ក្នុងភេរវកម្មនៅប្រទេសតាជីគីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (៣១.០៧.១៨)

តាជីគីស្ថាន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាជីគីស្ថាននិងស្ថានទូតអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថាទេសចរជិះកង់ជនជាតិលោកខាងលិចបួននាក់ត្រូវបានសម្លាប់ដោយសាររថយន្តមួយបានបុកពួកគេនៅក្នុងប្រទេសតាជីគីស្ថាន
ដែលសកម្មភាពនេះអាចជាអំពើភេរវកម្ម ដោយក្នុងពេលនោះជនល្មើសក៏បានចាក់ ​ជនរងគ្រោះបន្ថែម
បន្ទាប់ពីពួកគេបានរងរបួស។

ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកស្វ៊ីសនិងហូឡង់ត្រូវបានសម្លាប់នៅក្នុងប្រទេសអាស៊ីកណ្តាលមួយនេះកាលពីថ្ងៃអាទិត្យ ។អាជ្ញាធរបានរាយកាណ៍ថាមនុស្សបីនាក់ផ្សេងទៀតមកពីប្រទេសស្វីស ហូឡង់និងបារាំង ក៏បានរងរបួសដោយការបុកហើយមនុស្សម្នាក់ក្នុងចំណោមពួកគេក៏រងរបួសដោយការចាក់ផងដែរ។