ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យឡតិ៏ដុតសំរាម នៅសហគមន៍អណ្តូង ដែលទើបបង្កើតថ្មី

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ រដ្ឋបាលបានរាជធានីភ្នំពេញបានបង្កើតឡត៏ដុតសំរាមមួយកន្លែងនៅសហគមន៍អណ្តូង ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះដុតសំរាមចោល ដើម្បីរក្សាបរិស្ថាន និងអនាម័យជូនប្រជាពលរដ្ឋ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ឡតិ៏ដុតសំរាមមួយកន្លែងនេះ ចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី៣១ កក្កដា ២០១៨ ។

ក្នុងពេលបើកឲ្យដំណើរការនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរដែនដី ខណ្ឌព្រែក ព្នៅផងដែរ បានអញ្ជើញចុះពិនិត្យជាក់ស្តែង ។

ក្រៅពីបង្កើតអោយមានឡតិ៏ដុតសំរាមមួយនេះហើយ ឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយមន្ទីរសាធារណការរាជធានីភ្នំពេញ ស្ថាបនាលូអោយប្រជាពលរដ្ឋក្នុងសហគមន៍ខាងលើផងដែរ ៕