សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញទៅបោះឆ្នោត នៅការិយាល័យលេខ០២៣១ ក្នុងវិទ្យាល័យវត្ដកោះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ –សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាកច្រកម្ពុជា បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ០២៣១ ក្នុងវិទ្យាល័យវត្ដកោះ ស្ថិតនៅសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង៧ និង១៨នាទី ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់ឱ្យដឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បាន ឱ្យដឹងថា នៅក្នុងមណ្ឌលបោះឆ្នោតវិទ្យាល័យវត្ដកោះ មានការិយាល័យបោះឆ្នោត ចំនួន ១០ការិយាល័យ ចាប់ពីការិយាល័យ លេខ០២២៩ ដល់ការិយាល័យលេខ០២៣៨ ដែល មានប្រជាពលរដ្ឋសរុប៣០៨២នាក់។

លោក ស៊ីម ដូនី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតរាជ ធានីភ្នំពេញ បានឱ្យដឹងនា ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះថា ចាប់តាំងពីការបើក ការិយាល័យបោះឆ្នោតនៅម៉ោង៧ព្រឹកមក គ្រប់ការិយាល័យ បោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ ទាំងអស់ បានដំណើរការល្អ និងមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ហើយមានប្រ ជាពលរដ្ឋ មកបោះឆ្នោតយ៉ាងច្រើនកុះករ។ លោកបានបន្ដថា គិតចាប់តាំងពីការបើកការិយាល័យបោះ ឆ្នោត រហូតមកដល់ ពេលនេះ គឺសង្កេតឃើញមានប្រជាពលរដ្ឋមកបោះឆ្នោតច្រើននៅ តាមមណ្ឌលបោះឆ្នោត និងការិយាល័យបោះឆ្នោត នីមួយៗ ដោយសារតែពួកគាត់បានយល់ពី កាតព្វកិច្ចរបស់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។

សូមបញ្ជាក់ថា ក្នុងរាជធានីភ្នំពេញ មានការិយាល័យបោះឆ្នោត សរុបចំនួន២.១៣៨ ការិយាល័យ និងមាន ប្រជាពលរដ្ឋដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន៨៦៦.៣៤៧ នាក់ ហើយមានគណបក្សនយោបាយ ចូលរួមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ១៩ គណបក្ស ក្នុងចំណោម២០គណបក្ស៕

ដោយ អ៊ុន រិទ្ធី