អ្នកនាំពាក្ស គ ជ ប និង ក្រុមអ្នកសង្កេតការណ៍អន្តរជាតិថា ការបោះឆ្នោតដំណើរការបានល្អ(មានសំលេង)

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ហោ សេងគ្រី៖ រូបថត លោក ចន ណារិទ្ធ

អ្នកនាំពាក្ស គ ជ ប និង គ្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមួយចំនួន ថាការបោះឆ្នោតនៅព្រឹកថ្ងៃទី២៩កក្កដាបានដំណើរការបានល្អ ប្រជា​ពល​រដ្ឋ​ទៅចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ គ្មានអំពើហឹង្សា​និងមាន​សន្តិសុខល្អ។
បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ហ៊ុន សែន បាន​អញ្ជើញ ចូលរួមបោះឆ្នោត ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ តាមការកំណត់ ជាទៀតទាត់ ក្នុងអាណត្តិរយៈពេល៥ឆ្នាំម្តង ស្ថិតនៅទីតាំង ការិយាល័យបោះឆ្នោត សាលាគរុកោសល្យ និងវិក្រិត្យការក្រុងតាខ្មៅ កាល​ពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ។
ឯកឧត្តម ឌឹម សុវណ្ណរ៉ុង អ្នកនាំពាក្ស គ ជ បបានមានប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មានថាគ្រប់ការិយាល័យបោះឆ្នោតបានបើកអោយដំណើរការនៅទូទាំងប្រទេសចាប់តាំងពីម៉ោង៧ព្រឹកដោយមិនមានអ្វីប្រែប្រួលនោះទេនិងមាន អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមួយចំនួន​បានចូលរួម​សង្កេត​ការណ៍ផងដែរ។
ដើម្បីបង្ហាញពីសកម្មភាពបោះឆ្នោតកាលពីព្រឹកមិញនេះ ឯកឧត្តម ឌឹម សុវណ្ណរ៉ុង អ្នកនាំពាក្ស គ ជ ប និង ក្រុមអ្នកសង្កេតការណ៍ អន្តរជាតិបាន​ផ្ដល់ កិច្ចសម្ភាសន៍ ជាមួយអ្នកយកពត៌មាន ដែលមានខ្លឹមសារជាអាថ៌ ថា៖.