ប្រធានគណបក្សឆន្ទៈខ្មែរ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​នីតិកាលទី៦ ឆ្នាំ២០១៨ នៅមណ្ឌលអនុវិទ្យាល័យ និងបឋមសិក្សា សុធារស

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ —

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលភ្នំពេញ អញ្ជើញទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅមណ្ឌលអនុវិទ្យាល័យ និងបឋមសិក្សា សុធារស នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅភ្នំពេញ។

នាព្រឹកនេះផងដែរក៏មានការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងនោះក៏មាន  លោក គង់ គាំ មន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្រ្គោះជាតិ ចូលរួមបោះឆ្នោតផងដែរ។

រូបថត៖ ថាច់ ផាណារ៉ុង