រុស្ស៊ីត្រៀមខ្លួនដើម្បីជំរុញកិច្ចពិគ្រោះយោបល់ជាមួយណាតូ(NATO)ស្តីអំពីការការពារឧប្បត្តិហេតុខាងយោធា ណាមួយ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ –អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក អាឡិចសិនឌ័រ ក្រូស្កូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASSកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី និងប្រទេសជាសមាជិក ណាតូ មានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ការការពារនូវឧប្បត្តិហេតុខាងយោធាដ៏គ្រោះថ្នាក់ណាមួយ ហើយទីក្រុងមូស្គូគឺត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអភិវឌ្ឍកិច្ចពិគ្រោះយោបល់នៅក្នុងផ្នែកទាំងនេះ។

មន្រ្តីការទូតកំពូលរូបនេះបានសង្កត់ធ្ងន់ថា យើងមានមូលដ្ឋានគ្រប់គ្រាន់ហើយ ដែលអាចអនុញ្ញាតឱ្យយើង ក្នុងការជៀសវាងគ្រោះថ្នាក់នានានូវឧប្បត្តិហេតុខាងយោធានោះ។

លោកបាននិយាយថា នៅក្នុងពេលជាមួយគ្នាដែរ យើងត្រៀមរួចជាស្រេចផងដែរ ដើម្បីផ្លាស់ប្តូរឆ្ពោះទៅ មុខ ដែលផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីនានា។ យើងមានកិច្ចព្រមព្រៀងប្រមាណជាង១០ ជាមួយ បណ្តាប្រទេសជា សមាជិកណាតូ។ ឧទាហរណ៍៖ ជាក់ស្តែងជាមួយនឹងកិច្ចព្រមព្រៀងទាំងនោះ ដែលបាននឹងកំពុងទំនាក់ទំនងគ្នា ទាំងនៅមូលដ្ឋានអាកាស និងជើងគោកសំខាន់ៗ។

លោកបាននិយាយបន្តថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ទីក្រុងមូស្គូបានស្នើសុំនូវជម្រើស មួយចំនួន អំពីរបៀបក្នុងការផ្លាស់ប្តូរ ឈានទៅរកកាពង្រឹងរបប នៃកិច្ចទំនាក់ទំនងតាមរយៈ បណ្តាញទ្វេភាគីនានា។

លោកបាននិយាយបន្ថែមទៀតថា យើងបានត្រៀមរួចជាស្រេចដើម្បីធ្វើកិច្ចទំនាក់ទំនងការពិគ្រោះ យោបល់ជាមួយប្រទេសជាសមាជិកណាតូ៕

( ប្រភព TASS បកប្រែដោយលោក មាស សំអុល )