សកម្មភាពនៃការឃោសនារកសំឡេងឆ្នោតនៅខេត្តកំពង់ចាមឆ្នាំនេះដំណើរការល្អ

AKP កំពង់ចាម ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨–​លោក ចាន់ បូផា អនុប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឱ្យដឹងនៅ ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបញ្ចប់ការបិទការឃោសនារកសំឡេងឆ្នោតថា ដំណើការនៃការការ ឃោសនាបោះឆ្នោតក្នុងឆ្នាំនេះមានគណបក្សនយោបាយចំនួន៤ និងធ្វើយុទ្ធនានៅថ្ងៃបញ្ចប់នេះ តែស្ថិតក្នុងរូបភាពតូចៗ មានតែគណបក្សប្រជាជនកម្ពុជាទេដែលធ្វើជាលក្ខណៈទ្រុង ទ្រាយធំនៅទីលានសាធារណៈមុខសាលាខេត្ត ដែលមានសមាជិក សមាជិការនៃអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាជាង៨០០០នាក់ មកពីក្រុងកំពង់ចាម និងស្រុកកំពង់សៀមបាន នាំគ្នាមកជួបជុំ ដើម្បីធ្វើពិធីដង្ហែក្បួននៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ហើយនៅតាមបណ្តាស្រុកនៅទូទាំខេត្ត គណបក្សប្រជាជនក៏មានការជួបជុំធ្វើពិធីដង្ហែក្បួន នេះផងដែរ។

​លោក ចាន់ បូផា បានឱ្យដឹងថា សកម្មភាពនៃការឃោសនារកសំឡេងឆ្នោត នៅខេត្តកំពង់ចាមឆ្នាំនេះដំណើរការល្អ។ តាំងពីការចាប់ផ្តើមយុទ្ធការរហូតដល់ ថ្ងៃបញ្ចប់គឺមានលក្ខណៈល្អ ដោយគណបក្សនយោបាយទាំងអស់ដែលធ្វើ សកម្មភាពឃោសនាតាមគោលការណ៍បទបញ្ជា ក្រមសីលធម៌នៃច្បាប់បោះឆ្នោត តែនៅ មានបញ្ហាតិចតួចបានដោះស្រាយដោយឈរលើការយោគយល់គ្នា និងមានការយកចិត្ត ទុកដាក់ខ្ពស់លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។

ក្នុងខេត្ត កំពង់ចាមមានគណបក្សនយោបាយចំនួន១៩ ដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត នៅខេត្តកំពង់ចាម ប៉ុន្តែមានគណបក្សនយោបាយមួយដែលមិនបានដាក់បេក្ខជនឈរ ឈ្មោះចូលរួមបោះឆ្នោត នោះគឺគណបក្សមាតុភូមិយើង។

​សូមបញ្ជាក់ថា នៅខេត្តកំពង់ចាមមានការិយាល័យបោះឆ្នោតចំនួន ១.៦៥៩ការិ យាល័យ ហើយមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៥៧៦ ៥៥០នាក់ និងមានអាសនៈតំណាងរាស្ត្រ ចំនួន១០អាសនៈ៕

ដោយ ឆាយ ម៉ុត