មានការសង្ស័យថាភ្លើងឆេះក្នុងប្រទេសក្រិចគឺមានជនបង្កឡើង​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៧.០៧.១៨)

ក្រិច៖ ​ប្រទេសក្រិចបាននិយាយកាលពីថ្ងៃព្រហស្បតនេះថាអាជ្ញាធរដាក់ការសង្ស័យទៅលើអំពើ​ឧក្រិដ្ឋបង្​កឲ្យមានភ្លើងឆេះយ៉ាងខ្លំាងក្នុងប្រទេស ។ ភ្លើងឆេះកាលពីយប់ថ្ងៃចន្ទ បានសម្លាប់មនុស្សចំនួន ៨៣ នាក់
និងធ្វើឲ្យទីក្រុងតូចមួយកន្លែងនៅភាគខាងកើតទីក្រុងអាតែន ត្រូវរាបដល់ដី ។

ទីភ្នាក់ងារបរទេសបានស្រង់សម្តីរដ្ឋមន្រ្តីទទួលបន្ទុកការពារជនស៊ីវិល ក្នុងសន្និសីទកាសែត
ដែលបាននិយាយថា អាជ្ញាធរបានប្រមូលព័ត៌មានមួយចំនួន ដែលអាចបញ្ជាក់ថា អគ្គីភ័យនេះ
គឺជាអំពើឧក្រិដ្ឋនៃការលួចដុត ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប៉ូលីស បានរកឃើញថាអគ្គីភ័យចាប់ផ្តើមចេញពីទីតំាងបីកន្លែងផ្សេងគ្នា
ស្របពេលដែលមានអគ្គីភ័យដ៏ធំមួយកំពុងតែឆាបឆេះនៅផ្នែកខាងលិចទីក្រុង អាតែន ។​