ក្រសួងអប់រំ៖ គិតមកដល់បច្ចុប្បន្ននេះ បុគ្គលិកអប់រំទូទាំងប្រទេសមានចំនួន១១៩.៣៦៨នាក់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨–ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា មានបុគ្គលិកអប់រំទូទាំងប្រទេសបានកើន ឡើងដល់ ១១៩.៣៦៨នាក់ ស្រី៤៥.៥ភាគរយ ក្នុងនោះថ្នាក់ជាតិ៣.២៣៧នាក់ ស្រី២៧.២៧ ភាគរយ និងថ្នាក់ក្រោមជាតិ១១៦.១៣១នាក់ ស្រី៤៦ភាគរយ។ ក្នុងនោះក្របខ័ណ្ឌគ្រូ មត្តេយ្យ៣. ៥៧៨នាក់ ស្រី៩៨.២៩ភាគរយ គ្រូបឋមសិក្សា៥៦.៣២៥នាក់ ស្រី៥០.២២ភាគរយ គ្រូកម្រិតមូលដ្ឋាន៤៧.៤៧១នាក់ ស្រី៤១.០៨ភាគរយ គ្រូកម្រិតឧត្តម១៥.៦៨២នាក់ ស្រី២៩.១៤ភាគរយ និងក្របខ័ណ្ឌគ្រូបច្ចេកទេស២១៤នាក់ ស្រី២៤.៧៦ភាគរយ អធិការ បឋម៥៧នាក់ ស្រី២១.០៥ភាគរយ អធិការមធ្យម៤១នាក់ ស្រី២៦.៨២ភាគរយ។ នេះបើយោង តាមរបាយការណ៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៧។

ក្នុងរបាយការណ៍បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៧ និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញា បត្រសរុប ២០.៥៧០នាក់ ស្រី៥១.០៦ភាគរយ ក្នុងនោះនិស្សិតអាហារូបករណ៍១.៧២៤នាក់ ស្រី៨៦.២២ភាគរយ និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រសរុប១៦៥.៣៥៩នាក់ ស្រី៤៧.៨៧ ភាគរយ។ និស្សិតកំពុងសិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិត វិទ្យា(STEM)សរុប៤៤.៣៦៦នាក់ ស្រី២៩.៨ភាគរយ និស្សិតអាហារូបករណ៍សរុប ២៤.០០៩នាក់ ស្រី៤៦.៨ភាគរយ។ ចំពោះនិស្សិតកំពុងសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ សរុប២១. ៤៩៤នាក់ ស្រី ២១.២៤ភាគរយ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់២០.២៧២នាក់ ស្រី២២.២ ភាគរយ និងថ្នាក់បណ្ឌិត១.២២២នាក់ ស្រី៥.១៦ភាគរយ។

ជាមួយគ្នានេះ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ កុមារអាយុសូន្យដល់៥ឆ្នាំបានទទួល សេវាអប់រំគ្រប់រូបភាព មាន៤៣១.៥១០នាក់ស្រី ៥០.៦៣ភាគរយ។ សម្រាប់កុមារអាយុ៥ឆ្នាំ បានទទួលសេវាអប់រំតាមគ្រប់រូបភាព២០១.០៤៦នាក់ ស្រី៥០.៦៣ភាគរយ។ សិស្សបឋម សិក្សាសាធារណៈសរុប២.០២៨.៦៩៤នាក់ ស្រី៤៨.០៨ភាគរយ។ សិស្សមធ្យមសិក្សាបឋម ភូមិសរុប៦០៥.១៧៣នាក់ ស្រី៥២ភាគរយ និងសិស្សមធ្យមសិក្សាទុតិយភូមិសរុប ៣០៣. ៨៩៣នាក់ ស្រី៥២.៣ភាគរយ សិស្សបច្ចេកទេស១.៤៦៩នាក់ ស្រី៥១៣នាក់៕

ដោយ គង់ សិរីរ័ត្ន