ព្រឹត្តិការណ៍ ASEAN School Games នៅម៉ាឡេស៊ី កម្ពុជាបញ្ចប់ជាស្ថាពរ ដោយគ្មានទទួល បាននូវមេដាយ ១គ្រឿង

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨–ក្រុមកីឡាករ-កីឡាការិនីកម្ពុជាលើ៤ប្រភេទកីឡាចំនួន ៤៨នាក់បានបញ្ចប់បេសកកម្មជា របស់ខ្លួនជាស្ថាពរ នៅក្នុងការប្រកួតកីឡាសិស្សនិស្សិតកម្រិតអាស៊ាន ASEAN School Games លើកទី១០ នៅប្រទេសម៉ាឡេស៊ី ដោយមិនទទួលបានលទ្ធផលល្អឡើយ ពោលគឺ គ្មានទទួលបាននូវមេដាយ ១គ្រឿងឡើយ។

ការប្រកួតកីឡាសិស្សនិស្សិតអាស៊ាន នៅប្រទេសម៉ាឡេស៊ីនេះ មានអត្តពលិកមកពី១០ ប្រទេសបានចូលរួម ប៉ុន្តែកម្ពុជាដែលបានបញ្ជូនអត្តពលិករបស់ខ្លួនលើ៤ប្រភេទកីឡា នោះ មិនឈ្នះមេដាយឡើយ ដោយឈរនៅបាតតារាងមេដាយជាមួយនឹងប្រទេសប្រ៊ុយណេ ដែល គ្មានមេដាយដូចគ្នា ខណៈម្ចាស់ផ្ទះម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់លេខ១ មានមេដាយសរុប ៣០, លេខ២ ឥណ្ឌូណេស៊ី មេដាយសរុប ២៤គ្រឿង, លេខ៣ វៀតណាម មេដាយសរុប ចំនួន១១។

កម្ពុជាដែលបានបញ្ជូនអត្តពលិក៤ប្រភេទកីឡាទៅចូលរួមនោះ មានដូចជាកីឡាអត្តពលកម្ម ហែលទឹក វាយសី និងប្រភេទកីឡាវាយកូនឃ្លីលើតុ ដែលមុនចេញដំណើរ នាយកបេសកកម្ម និងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម ព្រំ ប៊ុណ្ណយី បានបង្ហាញនូវក្តីសង្ឃឹម ខ្ពស់ ក្នុងការដណ្តើមមេដាយមកជូនជាតិ ដោយបានដាក់ក្តីសង្ឃឹមខ្ពស់ថា ៤ប្រភេទកីឡានេះ សុទ្ធតែជាប្រភេទកីឡមានសក្តានុពលមានថ្នាលយុវជនល្អៗ ប៉ុន្តែជាមួយនឹងលទ្ធផល បែប នេះបានត្រឹមខកចិត្តមិនសមតាមបំណងរបស់ខ្លួនឡើយ បើទោះបីជាសហព័ន្ធ ជំនាញទាំង៤ របស់កម្ពុជាបានខិតខំត្រៀមខ្លួន និងការប្រមូលហ្វឹកហាត់អស់រយៈពេលជាច្រើនខែ យ៉ាង ណាក៏ដោយ៕


ដោយ ហេង ណាលីន