ក្រសួងធនធានទឹកព្យាករណ៍ថា បញ្ហាអាកាសធាតុថ្ងៃបោះឆ្នោតទី២៩ខែកក្កដាខាងមុខនេះមិនចោទជាបញ្ហារាំងស្ទុះការបោះឆ្នោតឡើយ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ៖ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ថា បញ្ហាអាកាសធាតុថ្ងៃបោះឆ្នោតទី២៩ខែកក្កដា​​ខាងមុខនេះមិនមានបញ្ហាធ្ងន់ធ្ងរាំងស្ទុះការបោះឆ្នោតឡើយ បើទោះ​​បីជា​​កម្ពុជាទទួលរង​​នូវវិសម្ពាធ​​ទាបមួយពី​​ប្រទេស​ឡាវបង្កឲ្យមានភ្ញៀវធ្លាក់ក៏ដោយ។

នៅថ្ងៃទី២៦ ខែកក្កដានេះលោកស្រីពៅផល្លាអនុប្រធាននាយកដ្ឋាន​ឧតុនិយម  នៃក្រសួងធនធានទឹក និងឧតុនិយមមាន​​ប្រសាសន៍​ប្រាប់អ្នកសាព័ត៌មានថា ចាប់​ពីថ្ងៃនេះរហូតដល់ នៅទី២៩ ខែកក្កដាដែលជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាង​​រាស្រ្តនិតិកាលទី៦ នឹងមានភ្ញៀងធ្លាក់រាយប៉ាយធម្មតាព្រោះវាជារដូវវ​ស្សា។ លើកលែង​​តែនៅតំបន់ខ្លះជាប់អាងទន្លេ​​មេគង្គ​ផ្នែកខាងលើនឹងមានខ្យល់កន្ត្រាក់បន្តិបន្ទួច តែ ឥទ្ធិផលនេះ មិនចោទជាបញ្ហាធ្ងន់ធ្ងររហូតដល់ប្រជាពលរដ្ឋចេញ​ទៅបោះ​ឆ្នោត​មិនកើតនោះឡើយ។

ជាមួយគ្នានោះមន្ទ្រីជំនាញក្រសួងធនធានទឹកនឹងតាមដានយកចិត្តទុកដាក់បន្ថែមទៀតចំពោះស្ថានភាពធាតុអាកាស ជាពិសេសជំនន់ទឹកភ្លៀងនៅតាមដងទន្លេគង្គ ទន្លេសេសាន ខេត្តស្ទឹងត្រែង ព្រោះប៉ុន្មានថ្ងៃនេះ មានការបាក់ទំនប់​វារីអគ្គី​ស​នីរបស់ឡាមួយវធ្វើឲ្យទឹកហូចូលជន់លិចនៅភូមិឃុំ ស្រុកមួយចំនួននៃខេត្តស្ទឹងត្រែង។

 

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប​​មាន​​ប្រសាស​ន៍ថា សម្ភារៈបម្រើឱ្យការបោះឆ្នោតមានដូចជា សន្លឹក ឆ្នោត បញ្ជីបោះឆ្នោត ទឹកខ្មៅលុបលាងមិនជ្រះ និងត្រាសម្ងាត់បានដឹកជញ្ជូនទៅតាមមណ្ឌលរាជធានី​ខេត្តរួចរាល់ហើយ បើទោះបីនៅតាមខេត្តមួយចំនួន​មាន​​ជំនន់​ទឹកភ្លៀង និងបានកាត់ផ្តាច់ផ្លូវ ដែលបង្កភាពលំបាកដំណើរការដឹកជញ្ជូនសម្ភារៈទាំងនេះក៏ដោយ។

ឯកឧត្តមបានបន្តថា បើសិនជាទឹកនៅតែបន្តលិចរហូតដល់ថ្ងៃបោះឆ្នោត ហើយប៉ះពាល់ដល់ការិយាល័យបោះឆ្នោត​ដែលមាននៅតាមឃុំសង្កាត់ គឺ គ.ជ.ប នឹងធ្វើការប្តូរការិយាល័យបោះឆ្នោត ទៅកាន់ទីទួលមានសុវត្ថិភាព ដោយមិន​​ឱ្យខកខានដល់ការបោះឆ្នោតនោះឡើយ ហើយបើសិនការិយាល័យបោះឆ្នោតនៅក្នុងឃុំសង្កាត់មួយ មិន​​អាចរកទី​​តាំង​មាន​សុវត្ថិភាពដើម្បីឱ្យប្រជាពលរដ្ឋ បោះឆ្នោតបាន គឺនឹងអាចពន្យាពេលការបោះឆ្នោត​​នៅតាមការិយាល័យដែលជួប​ឧបសគ្គនោះ៕

រូបឯកសារទិដ្ឋភាពេលរលឹម