គ.ប.ជ នឹងរៀបចំកិច្ចប្រជុំ ជាមួយភាគី ពាក់ព័ន្ធ ដើម្បី បូកសរុប ព្រឹត្តិការណ៍ នៃដំណើរ ការឃោសនា បោះឆ្នោត នៅរសៀលថ្ងៃស្អែក

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ៖គណ:កម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ប.ជ) បានជូនដំណឹង នៅថ្ងៃ ទី២៦ កក្កដានេះបានឲ្យថា គជបនឹង រៀបចំ កិច្ចប្រជុំ ជាមួយភាគី ពាក់ព័ន្ធ ដើម្បី បូកសរុប ព្រឹត្តិការណ៍ នៃដំណើរ ការឃោសនា បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី៦នៅម៉ោង៤ រសៀលថ្ងៃ ទី២៧ កក្កដា ២០១៨។

សេចក្តីជូនដំណឹង បញ្ជាក់ថា កិច្ចប្រជុំនោះ នឹងមានការចូលរួម ពីតំណាង ក្រុមប្រឹក្សា ធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធ, តំណាងគណបក្សនយោបាយ, អង្គការមិនមែនរដ្ឋាភិបាល ជាតិ និង អន្តរជាតិ, តំណាង ស្ថានទូតជប៉ុន, ជំនាញការ JICA និង ជំនាញការ កូរ៉េ ប្រចាំ នៅ (គ.ជ.ប) ព្រមទាំង អ្នក សារព័ត៌មានជាតិ និង អន្តរជាតិផងដែរ។

សេចក្តីជូនដំណឹង ក៍បានឲ្យដឹងដែរថា កិច្ចប្រជុំនោះ គឺដើម្បី បូកសរុប ពីព្រឹត្តិការណ៍ ទូទៅ នៃដំណើរការ ឃោសនា បោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាល ទី៦ ឆ្នាំ២០១៨ ដែល បាន ចាប់ផ្តើម ពីថ្ងៃទី០៧ ដល់ថ្ងៃ ទី២៧កក្កដា។ ជាមួយនោះ គឺការ បិទផ្សាយ បញ្ជី បោះឆ្នោត និងបញ្ជី ទីតាំង ការិយាល័យ បោះឆ្នោត នៅតាម ការិយាល័យ បោះឆ្នោត៕