ថៃផ្តល់ជំនួយជាសាច់ប្រាក់ ១៤៧.០០០ ដុល្លារដល់ជនរងគ្រោះទឹកជំនន់នៅឡាវ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ — ប្រទេសថៃបានប្រគល់ ជំនួយ៥លានបាត (ប្រហែល១៤៧០០០ដុល្លារ ) ដល់ប្រទេសឡាវកាលពីថ្ងៃ ពុធនេះ ក្នុងការប្រឈមមុខនិងទឹកជំនន់យ៉ាងធ្ងន់ធ្ងរដោយសារការបាក់ទំបន់មួយនៅក្នុងប្រទេសឡាវ ភាគខាងត្បូង ។

នាយករដ្ឋមន្ត្រី លោក ប្រយុទ្ធ ចាន់-អូ-ចា ( Prayut Chan0O-Cha ) បានផ្តល់ជំនួយជាសាច់ប្រាក់ ១៤៧.០០០ ដុល្លារនេះ តាមរយៈឯកអគ្គរដ្ឋទូតឡាវនៅប្រទេសថៃលោក សេង ស៊ូព ធីវ៉ុង ( Seng Soukhathivong ) នៅឯអាគាររដ្ឋាភិបាល ។

បន្ថែមទៅនឹងប្រាក់នេះរដ្ឋាភិបាលថៃ ក៏កំពុងផ្តល់ឱ្យផងដែរទឹកផឹក ម្ហូបអាហារ, ថ្នាំពេទ្យ ព្រមទាំង តង់ប្លាស្ទិចសម្រាប់ពួកជនរងគ្រោះនៅក្នុងខេត្តអាតាពើ ក្នុងប្រទេសឡាវភាគខាងត្បូង ។

ពួកអ្នកភូមិឡាវរាប់រយនាក់រាយការណ៍ថា កំពុងបាត់ខ្លួននឹងរាប់ពាន់នាក់ទៀតគេគិតថា បានប៉ះ ពាល់ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរនេះបន្ទាប់ពីទំនប់ទឹក Xepian-Xe Nam Noy បានបាក់ដោយសារភ្លៀង យ៉ាងខ្លាំងនោះ ៕ ( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )