លោកត្រាំពន្យារពេលកិច្ចប្រជុំលើកទី ២ ជាមួយលោកពូទីនរហូតដល់ឆ្នាំ ២០១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៦.០៧.១៨)

អាមេរិក៖ កាលពីថ្ងៃពុធសេតវិមានអាមេរិកបាននិយាយថាជំនួបបន្ទាប់ជាលើកទី ២ រវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនិងសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីននឹងត្រូវពន្យារពេលរហូតដល់ឆ្នាំក្រោយ
ដោយលើកឡើងអំពីមូលហេតុនៃការពន្យារនេះដោយសារការស៊ើបអង្កេតដែលកំពុងបន្តស្រាវជ្រាវការជ្រៀតជ្រែករបស់ក្រុងម៉ូស្គូក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦ ។

ទោះជាយ៉ាងណាក៏ដោយវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថាលោកពូទីននិងលោកត្រាំអាចជួបគ្នានៅខាងក្រៅកិច្ចប្រជុំអន្តរជាតិសំខាន់​ៗហើយក៏ពុំបាច់មានការរៀបចំសម្រាប់កិច្ចប្រជុំកំពូលដែលស្នើឡើងនៅទីក្រុងវ៉ាស៊ីនតោននោះដែរ។

លោក ត្រាំត្រូវទទួលការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីជំនួបជាមួយលោកពូទីននៅទីក្រុងហែលស៊ិនគី ​
ដោយសារតែការកត់សម្គាល់របស់គាត់ដែលមនុស្សជាច្រើនបានមើលឃើញថាជាសញ្ញាមួយដែលលោកត្រាំហាក់កាន់ជើងទីក្រុងម៉ូស្គូប្រឆាំងនឹងការស៊ើបអង្កេតរបស់ភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកអំពីករណីដែលរុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦ ។