រយៈពេល៦ខែ ឆ្នាំ២០១៨ ទុនវិនិយោគលើវិស័យសំណង មានជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោសេងគ្រី៖

ក្នុងរយៈពេល ០៦ខែ ឆ្នាំ២០១៨ ទាំងក្រសួងរៀចំដែនដី នគរូបនីយកម្មនិងសំណង់និងមន្ទីររាជធានី ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់បានចំនួន១ ៦៤៣ គម្រោងមានផ្ទៃក្រឡាសំណង់សុរប ៥ ៣៥២ ៤២២ម៉ែត្រក្រឡា មានតម្លៃប៉ានស្មាន ២ ១៥៣ ២១១ ១១៨ ដុល្លារសហរដ្ឋអាមេរិក។

តាមផេកផ្លូវការបស់ក្រសួងរៀចំដែនដី នគរូបនីយកម្មនិងសំណង់បានអោយដឹងថាទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេស គឺមានចំនួន ៨ប្រទេស មានចំនួន ២១ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៩២៨ ២៦៧ ម៉ែត្រក្រឡា មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ៣៩៤ ៣៣២ ៣០០ ដុល្លារ។

ប្រភពបន្តថាការងារសាងសង់លើចំនួន១ ៦៤៣ គម្រោងនេះបានផ្ដល់ការងារដល់អ្នកជំនាញ កម្មករប្រមាណ ១៨ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលធ្វើការនៅតាមការដ្ឋានសំណង់ទូទាំងប្រទេស ព្រមទាំងទទួលបានប្រាក់ឈ្នួលពី ៤០០ដុល្លារ ទៅ ២ ៥០០ដុល្លារ ក្នុងមួយខែ៕