ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបប្រជុំជាមួយឯកអគ្គរដ្ឋទូត អាមេរិកថ្មីប្រចាំនៅប្រទេសកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ — ការិយាល័យប្រធានាធិបតី ចេអុង វ៉ាដា បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ិន នឹងបង្ហាញនូវសារតាំងនៃឯកអគ្គរដ្ឋទូតថ្មីចំនួន៥ ប្រចាំនៅប្រទេសកូរ៉េខាង​ត្បូង​នៅថ្ងៃពុធនេះ ​ដោយរួមមានទាំងឯកអគ្គរដ្ឋទូតអាមេរិកលោក Harry Harris ផងដែរ។

វានឹងកត់សម្គាល់នសកិច្ចប្រជុំលើកដំបូងរបស់លោក មូន ជាមួយមន្ត្រីការទូតជាន់ខ្ពស់​ថ្មី​​មកពីសហរដ្ឋអាមេរិក។ លោក Harris បានមកដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃទី០៧ ខែ​កក្កដា ហើយបានជំនួសលោក Mark Lippert ដែលលោកបានបញ្ចប់អាណត្តិកាលពី​ខែមករា ​ឆ្នាំ២០១៧កន្លងនេះ។

ការរៀបចំពិធីនេះ នឹងចូលរួមផងដែរ​ពីឯកអគ្គរដ្ឋទូត​មកពីប្រទេស​នូវែលសេឡង់ លោក Frode Solberg មកពីប្រទេសន័រវែស លោក Peter Lescouhier មកពីប្រទេស បែលហ្ស៊ិក និងលោក Alfred Xuereb មកពីប្រទេស​ វ៉ាទីកង់៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )