បាក់ទំនប់វារីអគ្គិសនី ដែលកំពុងសាងសង់មួយនៅឡាវ ស្លាប់ជាច្រើននាក់និងរាប់រយនាក់ទៀតបាត់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ — ការិយាល័យរដ្ឋបាលថ្នាក់ខេត្តបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទំនប់វារីអគ្គិសនី ដែលកំពុងសាងសង់មួយបានបាក់កាលពីថ្ងៃចន្ទ នៅក្នុងស្រុកសាណាមសាយ ខេត្តអាតាពើ ប្រទេសឡាវភាគឦសាន ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ទំបន់វារីអគ្គិសនី​ Xepian –Xe Namnoy បានបាក់នៅម៉ោង៨យប់ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ដោយបញ្ចេញទឹក៥ពាន់លានម៉ែត្រគូប ដែលហូរគួចយកផ្ទះជាច្រើន ខ្នង, ធ្វើឱ្យមនុស្សស្លាប់ជាច្រើននាក់ ព្រមទាំងបន្សល់ទុកមនុស្សរាប់រយនាក់បាត់ខ្លួន ។

ការិយាល័យរដ្ឋបាលខេត្តអាតាពើ បានប្រកាសផ្តល់ជំនួយសង្គ្រោះសម្រាប់ពួកជនរងគ្រោះដោយទឹកជំនន់នេះ ។ ពួកអាជ្ញាធរខេត្តអាតាពើ ក៏បានអំពាវនាវផងដែរដល់បក្ស , អង្គការរដ្ឋាភិបាល សហគមន៍ពាណិជ្ជកម្ម ពួកមន្ត្រី , កងកម្លាំងប៉ូលិស និងយោធា ​ព្រមទាំងប្រជាជនឡាវឱ្យផ្តល់ជំនួយជា បន្ទាន់ដល់ពួកជនរងគ្រោះ ។ ដោយសាងសង់ដោយក្រុមហ៊ុនថាមពល Xe Pian-Xe Namnoy ( PNPC ) , ការរកស៊ីចូលហ៊ុនគ្នាមួយរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង , ថៃ និងឡាវ នោះគម្រោងថាមពលវារីអគ្គិសនី Xe Pian-Xe Namnoy នេះគេប៉ាន់ស្មានថាអស់ តម្លៃ ១,០២ ពាន់លានដុល្លារ ហើយគេប៉ាន់ស្មានថា នឹងបង្កើតបានអគ្គិសនីប្រចាំឆ្នាំ មួយប្រមាណ​១.៨៦០ GWh ។ ការសិក្សានូវលទ្ធភាពសម្រាប់គម្រោងវារីអគ្គិសនីនេះ​ត្រូវបានគេបញ្ចប់នៅក្នុងខែវិច្ឆិកាឆ្នាំ២០០៨។ ការសាងសង់គម្រោងនេះបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ហើយប្រតិបត្តិការធ្វើពាណិជ្ជកម្មគេរំពឹងថា នឹងចាប់ផ្តើមក្នុងឆ្នាំ២០១៨ នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )