ឯកឧត្តម ឃួង ស្រេង អញ្ជើញចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដែលត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលបោះឆ្នោត នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ —

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ អមដំណើរ ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ ចុះពិនិត្យ កងកម្លាំងនគរបាលជាតិ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីត្រៀមលក្ខណៈការពារ សន្តិសុខសុវត្ថិភាព ក្នុងអំឡុង ពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ រាជធានីភ្នំពេញ នាពេលខាងមុខនេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា