ថ្នាក់ដឹកនាំវិទ្យុជាតិបំផុសអោយប្រជាពលរដ្ឋចេញទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ហុក សុខរិន ៖

ខណះនៅសលល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឈ្មោះជ្រើសរើស តំណាងរាស្រ្តរបស់ខ្លួន ដែលនឹង ប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី ២៩ ខែកក្កដាឆ្នាំ២០១៨នោះ ឯកឧត្តមទន់ សារ៉ាតប្រតិភូរាជរដ្ឋាកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យុជាតិកម្ពុជា និងលោកជំទាវអគ្គនាយិការរងរួមទាំងមន្រ្តីមួយចំនួន បន្តបំផុសចលនា អោយប្រជាពលរដ្ឋចេញទៅបោះឆ្នោតតាមឆន្ទះរបស់របស់។ ការបំផុសអោយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតនេះ បានធ្វើនៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ខែកក្កដាដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមប្រតិភូមានប្រសាសន៍ថា ប្រពលរដ្ឋកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវប្រើប្រាស់សិទ្ធិ របស់ខ្លួន មានចែង ក្នុងច្បាប់ដើម្បីទៅចូលរួម បោះឆ្នោត ជ្រើសរើស តំណាងរាស្ត្ររបស់ខ្លួន ដែលនឹង ប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី ២៩ ខែកក្កដាឆ្នាំ២០១៨។ ឯឧ.បញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវ ចេញទៅបោះឆ្នោតបាន ត្រូវមាន ឯកសារសំខាន់ៗ យកទៅជាប់នឹងខ្លួន ក្នុងនោះមានដូចជា អត្ត​សញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬ ក៍ឯកសារសំខាន់មួយចំនួនទៀត ដែលបញ្ជាក់ ពីអត្តសញ្ញាណ សម្រាប់ បម្រើ ឲ្យការបោះឆ្នោត ដែលគណ:កម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប)បានកំណត់រួចហើយ។

ឯឧ.បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦នាពេលខាងមុខនេះ គឺប្រព្រឹត្តិទៅតែ១ថ្ងៃគត់ប៉ុណ្ណោះនៅថ្ងៃទី២៩ខែកក្កដា ហើយជាការបោះឆ្នោតទូទៅជា សាកល ដោយសេរីត្រឹមត្រូវ យុត្តិធម៌ស្មើភាព និងដោយសម្ងាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ពិសេសគ្មានការលួចបន្លំសន្លឹក ឆ្នោតឡើយ។

បើយោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ គ.ជ.ប បានបានឲ្យដឹងថា ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នៅអាណត្តិទី៦នេះ នឹងប្រព្រឹត្តទៅ តែមួយថ្ងៃគត់ គឺចំថ្ងៃអាទិត្យ ទី២៩ ខែកក្កដាឆ្នាំ ២០១៨ ដោយត្រូវចាប់ផ្តើម ពីម៉ោង ៧:០០នាទីព្រឹក និង បញ្ចប់នៅម៉ោង ៣:០០នាទីរសៀល។

គ.ជ.ប ចាត់ទុកថា ការផ្សព្វផ្សាយ ដែលខុសពីកាលបរិច្ឆេទខាងលើនេះ និងការប្រើប្រាស់មធ្យោបាយទុច្ចរិត ដែលនាំឲ្យភាន់ច្រឡំ និង បាត់ទំនុកចិត្ត ពីការបោះឆ្នោតនឹងត្រូវ ប្រឈម នឹង មាត្រា១៤២ នៃច្បាប់ ស្តីពីការបោះឆ្នោត ជាតិជ្រើសតាំង តំណាងរាស្រ្ត។

លោកហេង ហ៊ុន ប្រធានក្រុបប្រឹក្សាស្រុកកោះសូទិនខេត្តកំពង់ចាមបានអោយដឹងថា ដើម្បីអោយដំណើរការបោះឆ្នោតនាថ្ងៃទី២៩ខែកក្កដានាពេលខាមុខនេះបានប្រព្រឹត្តទៅដោយរលូន អាជ្ញាធរស្រុកបានត្រៀមមធ្យោបាយ ជាច្រើនដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងបរិវេណកន្លែងបោះឆ្នោត។ បន្ថែមពីនេះទៀតគឺបានត្រៀម ដូចជាទូកកាណូត និងទីទួលសុវត្ថិភាពមួយចំនួន ដើម្បីបង្កលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ក្នុងករណីបើមានបញ្ហាគ្រោះទឹងជំនន់កើតឡើង។

លោកថា ការត្រៀមលក្ខណះជាមុននេះ ដើម្បីបង្កលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតគ្រប់ៗ។

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩កក្កដាខាងមុខនេះ ដោយអ្នកមានសិទ្ធចេញ ទៅបោះឆ្នោតមានចំនួនជាង៨លាន៣សែននាក់ ៕