​លោកដូណល់ត្រំាពិចារណាដកសិទ្ធិអាចសុំមើលព័ត៌មានសម្ងាត់ពីមន្ត្រីដែលធ្វើការតំាងពីសម័យលោកអូបាម៉ា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២៥.០៧.១៨)

អាមេរិក៖ សេតវិមានបាននិយាយកាលពីថ្ងៃចន្ទនេះថា ប្រធានាធិបតី លោកដូណល់ត្រំានឹងពិចារណាដកសិទ្ធិអាចសុំមើលព័ត៌មានសម្ងាត់របស់រដ្ឋ ពីមន្ត្រីផ្នែកព័ត៌មានចារកម្ម ចំនួន ៦ រូបដែលធ្វើឲ្យអ្នករិះគន់គាត់ យល់ឃើញថាជាទង្វើមួយសងសឹកជាមួយអ្នកនយោបាយដែលប្រឆំាងនឹងគាត់ ។​

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីលោកស្រី សារ៉ា សាន់ដឺរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានរបស់សេតវិមាន ដែលបាននិយាយថា មន្ត្រីទំាងនោះយកកិច្ចការសាធារណៈ និងការងារផ្នែកព័ត៌មានសម្ងាត់មកធ្វើជារឿងនយោបាយ
និងដើម្បីរកប្រាក់ចូលហោប៉ៅ របស់ខ្លួន ។

លោកស្រីរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានរបស់សេតវិមាន បាននិយាយទៀតថាដោយធ្វើការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ពីរឿងថាអាមេរិកមានទំនាក់ទំនងមិនសមស្រមជាមួយរុស្សី ឬថាអាមេរិកបានទទួលឥទ្ធិពលពីរុស្សី
ដើម្បីប្រឆំាងនឹងលោកប្រធានាធិបតី គឺជារឿងមួយមិនសមស្របទាល់តែសោះ។