ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើប្រទេសកូរ៉េខាងជើងហាក់គ្មានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២៥.០៧.១៨)

អង្គការសហប្រជាជាតិ៖ តម្លៃប្រេងសំាង ក្នុងប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះជិតពាក់កណ្តាល ចាប់តំាងពីខែ មីនា ឆ្នំានេះដែលបង្កឲ្យមានការមន្ទិលថា នៅតែមានការនំាប្រេងចូលទៅក្នុងប្រទេសកូរ៉េខាងជើងពីប្រទេសចិន
និងប្រទេសមួយចំនួនទៀត ទោះជាមានការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិក៏ដោយ ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែ ធ្នូ ឆ្នំា ២០១៧ បានចេញសេចក្តីសម្រេចមួយ
ហាមឃាត់ការនំាចូលប្រេងចម្រាញ់ជិត ៩០ ភាគរយ ទៅក្នុងប្រទេសកូរ៉េខាងជើង
ដោយសារកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ ។

ប៉ុន្តែ នៅពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានប្រឹងប្រែងកែលម្អទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូងមកគេកាន់តែមានការបារម្ភថា នយោបាយដាក់សម្ពាធ តាមរយៈការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងហាក់ដូចជាគ្មានប្រសិទ្ធភាព ឡើយ ។​