សហភាពអ៊ឺរ៉ុបមិនចុះចាញ់សហរដ្ឋអាមេរិកក្នុងជម្លោះពាណិជ្ជកម្មទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៥.០៧.១៨)

អាល្លឺម៉ង់៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារនេះ បានព្រមានប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា
ថា អាមេរិកនឹងប្រឈមនឹងការឆ្លើយតបដ៏ខ្លំាងក្លាមួយពីសហភាពអ៊ឺរ៉ុបទាក់ទងនឹងវិធានការការពារទំនិញដែលអាមេរិក កំពុងតែអនុវត្ត ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា ថ្លែងតាមស្ថានីយផ្សាយសាធារណៈឈ្មោះអេអាឌីក្នុងប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកម៉ាអាស់ បាននិយាយថាគាត់នៅតែសង្ឃឹមថា ជម្លោះពាណិជ្ជកម្មអាចនឹងដោះស្រាយបានដោយឈរលើគោលការណ៍កុងសង់ស៊ូស ។

លោកបានបញ្ជាក់ថាទោះជាយ៉ាងណាក្តី សហភាពអ៊ឺរ៉ុប នឹងមិនអនុញ្ញាតឲ្យខ្លួន ទទួលការគំរាមពីប្រទេសណាឡើយ
ហើយ នឹងមិនចុះចាញ់ទេ ​បើសិនជាលោកប្រធានាធិបតីអាមេរិកសម្រេចចិត្តបន្តឲ្យមានជម្លោះពាណិជ្ជកម្ម កាន់តែធ្ងន់ធ្ងរទៀតនោះ ។​