រដ្ឋាភិបាលកូរ៉េ ផ្ដល់អាហារូបករណ៍ដល់មន្រ្ដីរាជការវ័យក្មេងកម្ពុជា ចំនួន១៤រូប ថ្នាក់ អនុបណ្ឌិត​លើជំនាញអប់រំ និងបច្ចេកទេស នៅប្រទេសកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨–រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ (កយកា)បានផ្ដល់អាហារូប ករណ៍ ដល់មន្រ្ដីរាជការវ័យក្មេងកម្ពុជាចំនួន១៤រូប ដើម្បីទៅបន្ដការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញផ្នែកអប់រំ និងបច្ចេកទេសនៅក្នុងប្រទេសកូរ៉េ រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

ក្នុងពិធីតម្រង់ទិសដល់មន្ត្រីរាជការមកពីស្ថានប័នផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវ បានជ្រើសរើស សម្រាប់កម្មវិធីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ ថ្នាក់អនុបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០១៨-២០២០ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ លោក ចុង យុនហ្គីល (Jeong Yun Gil) ប្រធានតំណាងការិយាល័យ កយកា ប្រចាំកម្ពុជា បានបញ្ជាក់ថា ការផ្ដល់ អាហារូបករណ៍នេះ គឺជាឱកាសមួយដ៏ល្អសម្រាប់មន្រ្ដីរាជការវ័យក្មេងកម្ពុជាក្នុងការ ទទួល បាននូវការអប់រំ និងជំនាញបច្ចេកទេស សម្រាប់ការសិក្សាលើមុខវិជ្ជាផ្សេងៗគ្នា តាមសាកល វិទ្យាល័យល្បីៗនៅប្រទេសកូរ៉េចំនួន១៣ លើវិស័យកសិកម្ម វិស័យអភិវឌ្ឍន៍ជនបទ វិស័យ អប់រំ វិស័យអភិបាលកិច្ច វិស័យបច្ចេកវិទ្យា និងវិស័យបរិស្ថាន និងថាមពល។ លោកបានជំរុញ ដល់បេក្ខភាពជាប់អាហារូបករណ៍ទាំងអស់ ត្រូវប្រើប្រាស់ឱកាសដ៏ល្អនេះដើម្បីរៀនសូត្រ ពីការអភិវឌ្ឍរបស់ប្រទេសកូរ៉េ ក្នុងអំឡុងពេលស្នាក់នៅ និងសិក្សារៀនសូត្រ ព្រមទាំងចែក រំលែកបទពិសោធន៍របស់ខ្លួននៅក្នុង ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបន្ថែមទៀតថា ការផ្ដល់អាហារូបករណ៍នេះ គឺបានផ្ដល់ជូនដល់មន្ត្រីរាជការ​វ័យក្មេង កម្ពុជា ដែលមានទេពកោសល្យ និងជួយអភិវឌ្ឍន៍លើជំនាញ វិជ្ជាជីវៈ និងចំណេះដឹងនៅ តាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុង ប្រទេសកម្ពុជា។

កញ្ញា ម៉េង ហ៊ុយទៀង ជាបេក្ខភាពជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតទៅសិក្សានៅ ប្រទេសកូរ៉េ ផ្នែកអប់រំ បាននិយាយថា អាហារូបករណ៍នេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់ឱកាសដល់មន្រ្ដីរាជការកម្ពុជាឱ្យទៅបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េ ដើម្បីទទួលបាននូវចំណេះដឹង បទពិសោធន៍ ជំនាញបច្ចេកវិទ្យា និងប្រព័ន្ធអប់រំនៅក្នុង ប្រទេសកូរ៉េ ដែលមានការរីកចម្រើន។ កញ្ញាបានបន្ដថា ការជ្រើសរើសយកមុខវិជ្ជាអប់រំនេះ ដោយមើលឃើញថា ការអប់រំនេះគឺពិតជាដើរតួនាទីសំខាន់ ក្នុងការបណ្ដុះបណ្ដាលធនធាន មនុស្ស និងធ្វើការអភិឌ្ឍប្រទេសជាតិ។

​ចំណែក លោក ចេង បូរមី ជាបេក្ខជនជាប់អាហារូបករណ៍ដែរនោះ ដែលសិក្សាលើផ្នែ កអភិវឌ្ឍន៍ទីក្រុងបានឱ្យដឹងដែរថា ការទៅសិក្សាលើជំនាញនេះនៅក្នុងប្រទេសកូរ៉េ នឹងទទួល បាននូវបទសោធន៍ ចំណេះដឹង និងបច្ចេកទេសល្អៗនៅក្នុងប្រទេសកូរ៉េ ហើយអាចឈ្វេង យល់អំពីវប្បធម៌ និងការរស់នៅរបស់ប្រជាជន ក៏ដូចជាសិស្ស និសិ្សតកូរ៉េ ជាពិសេសពេល ត្រឡប់មកកម្ពុជា នឹងយកចំណេះ ជំនាញទាំងអស់នេះ មកធ្វើការអភិវឌ្ឍប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមានការីកមច្រើនដូចប្រទេសកូរ៉េដែរ។
សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍កយកា គឺជាកម្មវិធីដែលទទួលបានមូលនិធិយ៉ាង ពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និងបានចាប់ផ្តើមនៅក្នុង ប្រទេសកម្ពុជាចាប់តាំងពី ឆ្នាំ១៩៩៤មក ដើម្បីចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍរបស់កូរ៉េ ដល់ប្រទេសកម្ពុជា និងចូលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ សម្រាប់រយៈពេល វែងរបស់ កម្ពុជា។ គិតមកដល់ឆ្នាំ២០១៨នេះ រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរ ជាតិកូរ៉េ​(កយកា)បានផ្ដល់អាហារូបករណ៍ដល់មន្រ្ដីរាជការវ័យក្មេងកម្ពុជាសរុបចំនួន១៦០រូប៕


ដោយ អ៊ុន រិទ្ធី