ថ្ងៃស្អែកទី២៥ ខែកក្កដាទៅ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល អាចបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកក្កដា ឆ្នាំ២០១៨ បានហើយ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយ លោកចេម ហួត

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកក្កដា ឆ្នាំ២០១៨ និងប្រាក់គោលនយោបាយសោធនសម្រាប់ខែកក្កដា ឆ្នាំ២០១៨ ជូននិវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស៕