អនុប្រធានាធិបតីចិនអំពាវនាវឱ្យមានទំនាក់ទំនងចិន–អាហ្វ្រិកកាន់តែជិតស្និទ្ធថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ — អនុប្រធានាធិបតីចិន លោក វ៉ាង គីសាន ( Wang Qishan ) បាននិយាយពីថ្ងៃចន្ទថា ចិននឹងបន្ត ថែរក្សានូវនយោបាយ នៃភាពស្មោះត្រង់ , ពន្ធភាព និង ភក្តីភាពដ៏ល្អ , អនុវត្តន៍នូវយុត្តិធម៌ ព្រមទាំងស្វែងរកនូវផលប្រយោជន៍ ដែលបានចែករំលែកគ្នា ដើម្បីនាំយកនូវទំនាក់ទំនងចិន – អាហ្វ្រិកឱ្យឡើងទៅដល់កម្រិតដែលកាន់តែខ្ពស់មួយ ។

លោក វ៉ាង បានធ្វើការ កត់សម្គាល់នេះ ក្នុងអំឡុងធ្វើសុន្ទរកថា មួយនៅឯពិធីបើកវេទិកាប្រជាជនចិន – អាហ្វ្រិកលើកទី៥ នៅក្នុងទីក្រុង ចេងទូ ប្រទេសចិនភាគនិរតី ។

លោក វ៉ាង បាននិយាយថា ប្រជាជនចិន និងប្រជាជនអាហ្វ្រិក មានភាពស្និទ្ធស្នាល នឹងគ្នាដូចជាសមាជិកគ្រួសារ ដោយការចែករំលែកនូវ សុភមង្គល និងការលំបាកវេទនា ​ព្រមទាំងជាសម្ព័ន្ធមិត្តពីធម្មជាតិ ដោយលោកនិយាយបន្ថែមថា ចាប់តាំងពីកិច្ចប្រជុំកំពូល ហ្សូហានេស្បឺក នៃវេទិកាកិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិក ក្នុងឆ្នាំ ២០១៥ មក កិច្ចសហប្រតិបត្តិការចិន – អាហ្វ្រិក បានផ្តល់ឱ្យនូវផ្លែផ្កាយ៉ាង ច្រើនក្រៃលែង ហើយទំនាក់ទំនងចិន – អាហ្វ្រិក បានចូលដល់សករាជថ្មីមួយ ។

លោក វ៉ាង បាននិយាយថា បន្ទាប់មកទំនាក់ទំនង រដ្ឋ និងរដ្ឋ គប្បីអនុវត្តន៍ដោយប្រជាជន ហើយ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងចិន និងអាហ្វ្រិក មានទស្សនីយភាពដ៏ធំទូលាយមួយ ក្នុងការកសាងសហគមន៍ មួយដែលកាន់តែជិតស្និទ្ធជាមួយអនាគត ដែលបានចែករំលែកគ្នាមួយ សម្រាប់ប្រទេសចិន និងអាហ្វ្រិក ។ លោកបានអំពាវនាវដល់អង្គការសង្គមនានា ព្រមទាំងបុគ្គលិក មកពីចិន និង អាហ្វ្រិកឱ្យជំរុញនូវជំនឿ ទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ , ធ្វើការសម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៅក្នុងសេដ្ឋកិច្ច , សិក្សាពីវប្បធម៌របស់គ្នាទៅវិញទៅមក ព្រមទាំងធ្វើការសម្របសម្រួលក្នុងការធ្វើអន្តរកម្មពហុភាគី៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )