អ៊ីស្រាអែលស្ទាក់ចាប់រ៉ុក្កែត២គ្រាប់របស់ស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ — កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានស្ទាក់ចាប់រ៉ុក្កែត២គ្រាប់បន្ទាប់ពីស៊ីរ៉ែន បានបន្លឺឡើង នៅក្នុងខ្ពង់រាបហ្គោឡង់ ដែលអ៊ីស្រាអែលធ្វើឧបសម្ព័ន្ធ ។ អ្នកនាំពាក្យយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រ៉ុក្កែត២គ្រាប់ ត្រូវបានគេស្ទាក់ចាប់នៅពេលដែលរ៉ុក្កែតទាំងនោះ ស្ថិតក្នុងទឹកដីស៊ីរី ។

អ្នកនាំពាក្យនោះបានកត់សម្គាល់ថា គ្រាប់នេះ គឺជាផ្នែកនៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៊ីរី ហើយការបាញ់រ៉ុក្កែត នេះត្រូវបានគេដឹងថា ជាផ្នែកនៃការប្រយុទ្ធគ្នានៅក្នុងស្រុកក្នុងប្រទេសស៊ីរី ។

នៅមុនការស្ទាក់ចាប់នេះ គេបានឮសំឡេងស៊ីរ៉ែននៅក្នុងខ្ពង់រាបហ្គោឡង់ និង ហ្គាលីលី ភាគខាងជើង បន្ទាប់ពីប្រព័ន្ធការពារអ៊ីស្រាអែល បានបង្ហាញឱ្យឃើញថា រ៉ុក្កែតនេះជាការគំរាមកំហែងមួយនោះ ។ អ្នកនាំពាក្យនោះបាននិយាយថា ក្នុងការឆ្លើយតបប្រព័ន្ធការពារអ៊ីស្រាអែល បានបាញ់គ្រាប់ស្ទាក់ចាប់២គ្រាប់នៃប្រព័ន្ធការពារអាកាស Davidd’s Sling ។ គ្មានការរងរបួស ឬការខូចខាតណាមួយ ត្រូវបាន គេរាយការណ៍ឱ្យដឹងនៅខាងក្នុងប្រទេសអ៊ីស្រា- អែល ទេ ។

ឧប្បត្តិហេតុនេះបានកត់សម្គាល់ឱ្យឃើញនូវការប្រើប្រាស់ជាលើកដំបូងនូវប្រព័ន្ធការពារ Davidd’s Sling ។ ប្រព័ន្ធនេះ ដែលរៀបចំឡើង ដើម្បីស្ទាក់ចាប់មីស៊ីលរយៈមធ្យមនោះ បានដាក់ឱ្យធ្វើប្រតិបត្តិការកាលពីក្នុងខែមេសា ឆ្នាំ២០១៧ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )