មានការបាញ់ប្រហារមួយនៅទីក្រុងតូរ៉ុនតូប្រទេសកាណាដា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៤.០៧.១៨)

កាណាដា៖ កាលពីថ្ងៃចន្ទនេះមានបុរសម្នាក់ត្រូវបានបាញ់ទៅលើមនុស្សចំនួន ១៥​នាក់នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងសង្កាត់មួយរបស់ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដាដែលបណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត ។
ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ជនល្មើសបានឲ្យដឹងថាគាត់មានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។

ស្នងការប៉ូលិសបាននិយាយថាការបាញ់សម្លាប់មិនមែនជាការចៃដន្យទេ ហើយក៏មិនទាន់បដិសេធថា
ការបាញ់ប្រហារនោះ អាច​ពាក់ព័ន្ធនឹងអំពើភេរវកម្មដែរ។គ្មានការបញ្ជាក់ថាតើជនល្មើសត្រូវបានបាញ់សម្លាប់ដោយប៉ូលីសឫស្លាប់ដោយសារធ្វើឃាតខ្លួនឯងនោះទេ។

ប៉ូលិសក្រុងតូរ៉ុនតូកំពុងស្វែងរកវីដេអូនិងរូបថតពីមនុស្សនៅក្បែរនោះ។វីដេអូមួយពីសាក្សីបានបង្ហាញថាមានបុរសម្នាក់ស្លៀកពាក់ខ្មៅបានបាញ់កាំភ្លើងបីគ្រាប់ពីចិញ្ចើមផ្លូវចូលភោជនីយដ្ឋាននោះ ។