ការវាយប្រហារដោយទឹកអាស៊ីតធ្វើឱ្យមានការព្រួយបារម្ភជាថ្មីក្នុងប្រទេសអង់គ្លេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២៤.០៧.១៨)

អង់គ្លេស៖ ប៉ូលីសបាននិយាយកាលពីថ្ងៃចន្ទថាបុរស ៣ នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីក្មេងប្រុសអាយុ ៣
ឆ្នាំម្នាក់​បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដោយទឹកអាស៊ីតនៅទីក្រុង វ៉សេសស្ទឺ (Worcester)
ប្រទេសអង់គ្លេស។

ការវាយប្រហារដោយទឹកអាស៊ីតបានធ្វើឱ្យសហគមន៍ក្នុងស្រុកក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេសមានការភ្ញាក់ផ្អើលជាខ្លាំង។ បើយោងតាមអង្គការអន្តរជាតិផ្នែកអាស៊ីដ (Acid Survivors Trust International) បានឲ្យដឹងថា
ប្រទេសអង់គ្លេសមានអត្រាវាយប្រហារដោយទឹកអាស៊ីតខ្ពស់បំផុតក្នុងពិភពលោក ។

តួលេខរបស់អង្គការនោះ ដែលដកស្រង់ពីប៉ូលីសបានបង្ហាញថាចំនួននៃការវាយប្រហារបានកើនឡើងជិត ៣
ដងដែលមាន​ចំនួន ២២៨ ករណីក្នុងឆ្នាំ ២០១២ កើនដល់ ៦០១ ករណីក្នុងឆ្នាំ ២០១៦ ។ ឆ្នំា ២០១៧ គឺជាឆ្នំា
ដែលការវាយប្រហារដោយទឹកអាស៊ីដ មានស្ថានភាពធ្ងន់ធ្ងរបំផុត ដោយតួលេខបានបង្ហាញថា គ្រាន់តែក្នុងរយៈពេល ៦ ខែ គិតពីដើមឆ្នំា ដល់ខែ មេសា ឆ្នំា ២០១៧ មានករណីវាយប្រហារដោយទឹកអាស៊ីដ ដល់ទៅ ៤០០ លើក ។