ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ីចាប់ឃុំខ្លួនក្រុមសង្ស័យជួញដូរអាវុធ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៤.០៧.១៨)

រុស្ស៊ី៖ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយកាលពីថ្ងៃចន្ទថា​ មនុស្សមួយក្រុម ត្រូវបានចាប់ខ្លួន
ពីបទ​សង្ស័យថាបានរត់ពន្ធអាវុធចូលទៅក្នុងប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍របស់ស្ថាប័ននោះ​បាននិយាយថាទីតាំងនៃការជួញដូរស្ថិតនៅទីក្រុងមូស្គូនិងនៅភាគឦសាននៃទីក្រុងយ៉ារ៉ូស្លាវី (Yaroslavl)​ហើយត្រូវគេសង្ស័យថាជាច្រកនៃការរត់ពន្ធវត្ថុធាតុដើមនៃអាវុធពីបណ្តាប្រទេសនៅសហភាពអ៊ឺរ៉ុបនិងយកមកតំឡើងក្នុងប្រទេសរុស្ស៊ី។

នៅក្នុងប្រតិបត្តិការនេះសព្វាវុធសរុបទាំងអស់ ៣៨០ គ្រឿងត្រូវបានរឹបអូស។