ឯកឧត្តម ឃួង ស្រេង នាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន១៨វត្ត ក្នុងខណ្ឌព្រែកព្នៅ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក ចន ណារិទ្ធ


រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក​ជំទាវ និង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ខែកក្កដា ឆ្នាំ​២០១៨ បាននាំយក ទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ចំនួន១៨វត្ត​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដើម្បីប្រើប្រាស់ទៅតាមទំនៀមទម្លាប់សាសនា នាឱកាសបុណ្យចូលព្រះវស្សានេះ ។

ពិធីនេះ ធ្វើឡើង នៅក្នុងវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមាន​ការ​ចូលរួមពី អាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌព្រែកព្នៅ និងប្រជាពលរដ្ឋយ៉ាង​ច្រើន​កុះករ ៕