ប្រទេសម៉ាឡេស៊ីនឹងចេញផ្សាយរបាយការណ៍ស្តីពីការបាត់ជើងហោះហើរលេខអឹមហេច​ ៣៧០

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៣.០៧.១៨)

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបាននិយាយកាលពីចុងសប្តាហ៍ថាប្រទេសម៉ាឡេស៊ីនឹងចេញផ្សាយនូវរបាយការណ៍ដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរមកហើយក្នុងការបាត់ជើងយន្តហោះម៉ាឡេស៊ីលេខ អឹមហេច​ ៣៧០ នៅថ្ងៃទី ៣០ ខែកក្កដាខាងមុខនេះ ។

ការរុករកកាលពីថ្ងៃទី ២៩ ខែឧសភាដោយក្រុមហ៊ុនអូសៀន អិនហ្វីនីធី (Ocean Infinity)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកលើផ្ទៃក្រឡា ១១២.០០០គីឡូម៉ែត្រក្រឡាក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូងរយៈពេល ៣ ខែត្រូវបញ្ចប់ដោយគ្មានលទ្ធផលរកឃើញអ្វីថ្មីឡើយ។

នេះគឺជាការរុករកទីពីរបន្ទាប់ពីប្រទេសអូស្ត្រាលីចិននិងម៉ាឡេស៊ីបានបញ្ចប់នូវការរុករកដែលគ្មានលទ្ធផល
ហើយនិងបានចំណាយ ជាង ១៤៧ លានដុល្លារអាមេរិក លើផ្ទៃក្រឡា ១២០.០០០ គីឡូម៉ែត្រក្រឡា​កាលពីឆ្នាំមុន។