នាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរក្នុងរឿងអាស្រូវវ៉ាក់សាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (២៣.០៧.១៨)

ចិន៖ នាយករដ្ឋមន្ត្រីចិនលោកលីកេឈាំង (Li Keqiang)បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពាក់ព័ន្ធនឹងវ៉ាក់សាំងក្លែងក្លាយដែលលោកនិយាយថាបានរំលោភលើសីលធម៌វេជ្ជសាស្រ្តហើយបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះក្រុមហ៊ុននិងមនុស្សដែលពាក់ព័ន្ធនឹងករណីនេះ។

រឿងអាស្រូវនេះបានផ្ទុះឡើងកាលពីសប្តាហ៍មុនបន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំឈ្មោះថាឆាង់ឈេង
បាយអតិចន៉ឡស៊ី (Changsheng Biotechnology Co)​ត្រូវបានគេរកឃើញថាបានរំលោភលើបទដ្ឋានក្នុងការផលិតវ៉ាក់សាំងជំងឺឆ្កែឆ្កួតសម្រាប់មនុស្ស។ទោះជាយ៉ាងណាក៏ដោយមិនទាន់មានរបាយការណ៍ពីមនុស្សដែលទទួលរងផលប៉ះពាល់ពីវ៉ាក់សាំងនេះនៅឡើយទេ។