ប្រទេសឥណ្ឌាស្នើដល់ប្រទេសជាសមាជិកអាស៊ានក្នុងការវិនិយោគគម្រោងហេដ្ឋារចនាសម្ព័ន្ធ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ –រដ្ឋមន្រ្តីក្រសួងកិច្ចការខាងក្រៅ លោកស្រី Sushma Swaraj បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាស្នើដល់ប្រទេសជាសមាជិកអាស៊ាន ( ASEAN ) ក្នុងការវិនិយោគ នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់ខ្លួន។

ដោយថ្លែងនៅឯព្រឹត្តិការណ៍ « Delhi Dialogue » ប្រចាំឆ្នាំលើកទី១០ លោកស្រីបាននិយាយថា ការកែទម្រង់ថ្មីនៅ ក្នុងប្រទេសឥណ្ឌា បានបើកចំហនូវឱកាសថ្មីនានា សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសនេះ។

លោកស្រីរដ្ឋមន្រ្តីបាននិយាយថា ខ្ញុំសូមអញ្ជើញដល់បណ្តាក្រុមហ៊ុនទាំងអស់មកពី បណ្តាប្រទេសជាសមាជិក អាស៊ាន ក្នុងការទាញយកផលប្រយោជន៍ពីឱកាសទាំងនេះ សម្រាប់ការវិនិយោគនៅក្នុងប្រទេសឥណ្ឌា នៅក្នុងនោះ មានផ្នែកជាច្រើនមានដូចជា៖ ទីក្រុងទំនើប ផ្លូវថ្នល់ ផ្លូវល្បឿនលឿន កំពង់ផែ ផ្លូវដែក ថាមពល និងហេដ្ឋារចនា សម្ព័ន្ធជនបទជាដើម។

កិច្ចពិគ្រោះយោបល់ដាលី « Delhi Dialogue » គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ « Track 1.5 »ដំបូងមួយក្នុងការ ពិភាក្សាគ្នាពី សន្តិសុខនយោបាយ ពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងសង្គម-វប្បធម៌ រវាងអាស៊ាន និងប្រទេស ឥណ្ឌា។ វាត្រូវបានគេធ្វើឡើងជាប្រចាំឆ្នាំ ចាប់ពីឆ្នាំ ២០០៩មក។ ចំពោះប្រធានបទនៅក្នុងឆ្នាំនេះ គឺ « ការពង្រឹង កិច្ចសហប្រតិបត្តិការតាមដែនសមុទ្រអាស៊ាន-ឥណ្ឌា »។

លោកស្រីរដ្ឋមន្រ្តីបានបន្ថែមថា យើងបានចូលរួមផងដែរនៅក្នុងកិច្ចពិភាក្សាភាពជាដៃគូសេដ្ឋកិច្ចដែលកាន់ តែប្រសើរឡើងនៅក្នុងតំបន់(RCEP) ដោយជាប់ទាក់ទងនឹងអាស៊ាន និងដៃគូ FTA ចំនួន៦របស់ខ្លួន។ យើងជឿជាក់ថា ឱកាសនៃការសម្រេចចិត្តមួយសម្រាប់តំណាងRCEP ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ជនបទ ដាច់ស្រយាលរបស់យើងបន្ថែមទៀត។ យើងសង្ឃឹមថា យើងអាចបញ្ចប់កិច្ចចរចាទាំងនេះនាពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល)